រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាការលើកកម្ពស់ស្ត្រីក្នុងវិស័យអាជីវកម្មតាមរយៈភាពជាអ្នកដឹកនាំ និងសហគ្រិនភាព នៅសណ្ឋាគារខេមរា១ បាត់ដំបង

  • 1.6ពាន់
  • ដោយ Admin

ព្រឹកថ្ងៃសុក្រ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាការលើកកម្ពស់ស្ត្រីក្នុងវិស័យអាជីវកម្មតាមរយៈភាពជាអ្នកដឹកនាំ និងសហគ្រិនភាព នៅសណ្ឋាគារខេមរា១បាត់ដំបង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីបណ្តាមន្ទីរពាក់ព័ន្ធចូលរួមមាន មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត មន្ទីរកិច្ចការនារីខេត្ត មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត នយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារីខេត្ត និងសហគ្រាសធនតូច និងមធ្យម។

ឆ្លៀតក្នុងឱកាសនេះ លោក សឿម ប៊ុនរិទ្ធិ បានថ្លែងអំណរគុណដល់ទីភ្នាក់ងារសហប្រតិបតិការអន្តរជាតិអាឡឺម៉ង់ (GIZ) និងមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត និងមន្ទីរកិច្ចការនារីខេត្តក្នុងការរៀបចំសិក្ខាសាលានេះឡើង ។

លោកអភិបាលរងខេត្ត ក៏បានផ្តាំដល់សិក្ខាកាមដែលអញ្ជើញមកពីសហគ្រាសធុនតូច និងមធ្យម និងប្អូនៗនិស្សិត ត្រូវត្រង់ត្រាប់ស្តាប់នូវអ្វីដែលវាគ្មិនកិត្តិយសចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ថ្មី ទាក់ទងនឹងប្រធានបទធុរកិច្ច និងភាពជាអ្នកដឹកនាំរបស់ស្ត្រី ដើម្បីយកចំណេះទាំងនេះ ទៅអភិវឌ្ឍន៍សហគ្រាសរបស់ខ្លួន។

លោក សឿម ប៊ុនរិទ្ធិ បានបន្តទៀតថា អាជីកម្មខ្នាតតូច ឫមធ្យម និងអាជីកម្មលក្ខណៈគ្រួសារ ភាគច្រើនស្ត្រីជាអ្នកដឹកនាំ ហើយស្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ តាមរយៈការចូលរួមបង្កើត និងប្រកបអាជីវកម្ម និងប្រសិទ្ធិភាពក្នុងវិស័យឧស្សាហកម្មនៃប្រទេសកម្ពុជា ក៏ដូចជាខេត្តបាត់ដំបងទាំងមូល។

លោកអភិបាលរងខេត្តបានគូសរំលឹកផងដែរថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត នឹងខិតខំជំរុញ និងលើកទឹកចិត្តចំពោះម្ចាស់អាជីវកម្ម សហគ្រាស ក្រុមហ៊ុនបន្តខិតខំប្រឹងប្រែងស្វះស្វែងរកជំនាញ និងចំណេះដឹងថ្មីក្នុងវិស័យធុរកិច្ចដើម្បីយកមកពង្រឹង និងអភិវឌ្ឍន៍អាជីវកម្របស់ខ្លួនបន្តទៀត៕ មានវីដេអូរខាងក្រោម៖

អត្ថបទទាក់ទង