រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក អ៊ុយ សុធាវី អភិបាលរងខេត្ត ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង

  • 1.9ពាន់
  • ដោយ Admin

ថ្ងៃច័ន្ទ ០៧រោចខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក អ៊ុយ សុធាវី អភិបាលរងនៃគណ:អភិបាលខេត្តបាត់ដំបង លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកនាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង បានដឹកនាំកម្លាំងចម្រុះរួមមាន ផ្នែក និងសង្កាត់ ខ័ណ្ឌរដ្ឋបាលជលផលបាត់ដំបងសហការជាមួយលោកអភិបាលនៃគណអភិបាលស្រុកឯកភ្នំ កងកម្លាំងគណៈបញ្ជាការឯកភាពស្រុក តំណាងស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថ យោធភូមិភាគទី៥ អធិការដ្ឋាននគរបាលស្រុក រដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប អាជ្ញាធរដែនដី និងសហគមន៍នេសាទសរុបចំនួន៦២នាក់ ។

នៅក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទ ក្រុមការងារប្រើប្រាស់មធ្យោបាយធ្វើដំណើរកាណូតចំនួន១៦គ្រឿង ព្រមទាំងបានចុះធ្វើអប់រំផ្សព្វផ្សាយទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំនុចព្រែកស្ពត និងចំណុចអូរនរាក្រោមផងដែរ៕

គួរំលឹកផងដែរថា កិច្ចប្រតិបត្តិបង្ក្រាបនេះ លោក អ៊ុយ សុធាវី បានដឹកនាំកម្លាំងចម្រុះបង្ក្រាបបាន សាច់មងប្រវែង ១៨០០ ម៉ែត្រ ឡុកចំនួន ០៦ គ្រឿង និងបង្គោលចំនួន ៥៥០ ដើម ដែលស្ថិតនៅក្នុងតំបន់អភិរក្សជលផលអតីតឡូត៍នេសាទលេខ២ ផងដែរ ៕ មានវីដេអូខាងក្រោម ៖

អត្ថបទទាក់ទង