រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ចុះពិនិត្យពិភាក្សាទីតាំងសាងសង់តូបលក់ដូរលើដីរបស់រដ្ឋ នៅទីតាំងទំនប់ពហុបំណងបាត់ដំបង (ទំនប់សេកសក) ស្រុករតនមណ្ឌល ខេត្តបាត់ដំបង

  • 3.0ពាន់
  • ដោយ Admin

ថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យទីតាំង និងដោះស្រាយការសាងសង់តូបលក់ដូរ(ក្ចុះ) នៅបរិវេណទីតាំងទំនប់ពហុបំណងបាត់ដំបង(ទំនប់ពហុបំណងសេកសក) ដែលស្ថិតនៅភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកអភិបាលស្រុករតមណ្ឌល កងកម្លាំងប្រដាប់ទាំងប្រភេទ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

បន្ទាប់ពិភាក្សា និងរកដំណោះស្រាយរួចមក លោក សឿម ប៊ុនរិទ្ធិ ក្រុមការងារបានចុះពិនិត្យទីតាំងទំនប់ពហុបំណងបាត់ដំបង (ទំនប់សេកសក) ឃើញមានការសាងសងតូបលក់ដូរ(ក្ចុះ)របស់បងប្អូនប្រជាពលរដ្ឋជាច្រើន នៅក្នុងបរិវេណទំនប់ពហុបំណងបាត់ដំបង ។

ក្រោយពិនិត្យទីតាំងសាងសង់តូបលក់ដូរ(ក្ចុះ) នៅក្នុងបរិវេណទំនប់ពហុបំណងបាត់ដំបង (ទំនប់សេកសក) សេកសករួចមក លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធដូចជា ៖
១-រដ្ឋបាលឃុំ រដ្ឋបាលស្រុក ត្រូវសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តចុះដាំបង្គោលកំណត់ព្រំប្រទល់ ដែលបានដោះស្រាយផលប៉ះពាល់រួចរបស់គម្រោងសាងសង់ទំនប់ពហុបំណងបាត់ដំបង ។
២- រដ្ឋបាលស្រុក ត្រូវធ្វើលិខិតណែនាំដល់បងប្អូនប្រជាពលរដ្ឋធ្វើការផ្អាកការសាងសង និងរុះរើសតូបលក់ដូរ(ក្ចុះ) ។
៣-រដ្ឋបាលឃុំ រដ្ឋបាលស្រុក ត្រូវចុះណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពីផ្លូវច្បាប់ពាក់ព័ន្ធការសាងសង់លើដីរដ្ឋ

គួររំលឹកជូនថា ទំនប់ពហុបំណងបាត់ដំបង មានទីតាំងសំណង់មេស្ថិតនៅក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ គឺជាការលើកទំនប់តភ្ជាប់ពីភ្នំមួយទៅភ្នំមួយ (ភ្នំជីប៉ាង ទៅភ្នំកូប) ដើម្បីបង្កើតជាអាងទឹក ដែលមានសមត្ថភាពស្តុកទឹកបាន ចំនួន២៨៦លានម៉ែត្រគូប។

ទឹកដែលប្រមូលស្តុកទុកនេះ នឹងត្រូវទម្លាក់តាមដងស្ទឹងសង្កែ រួចបន្តចែកចាយតាមប្រឡាយមេ ប្រឡាយរងទៅស្រោចស្រព លើផ្ទៃដីស្រូវវស្សា ចំនួន៤៧.០០០ ហិកតា និងស្រូវប្រាំងចំនួន ១២.០០០ ហិកតា នៅក្នុងស្រុករតនមណ្ឌល បាណន់ សង្កែ និងស្រុកមោងឫស្សី។

ក្រៅពីការស្រោចស្រព ទំនប់នេះ ក៏អាចទាញយកថាមពលវារីអគ្គិសនី ចំនួន ១៣,១០ មេហ្គាវ៉ាត់ ព្រមទាំងកាត់បន្ថយ ទឹកជំនន់ និងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ ដល់ក្រុងបាត់ដំបង ផងដែរ។

សូមបញ្ជាក់បន្ថែមទៀតថា ទំនប់ពហុបំណងបាត់ដំបង (ទំនប់សសេកសក) ជាគម្រោងអនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយក្រុមហុ៑ន Guangdong Foreign Construction Co.,Ltd នៃសាធារណរដ្ឋប្រជាមានិតចិនផង៕

អត្ថបទទាក់ទង