រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ ទទួលជួបពិភាក្សាជាមួយ ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិចប្រចាំព្រះរាជណាចក្រកម្ពុជា នៅរដ្ឋបាលខេត្តបាត់ដំបង

  • 1.4ពាន់
  • ដោយ Admin

ព្រឹកថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត ទទួលជួបពិភាក្សាជាមួយ ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានអញ្ជើញចូលរួមពីលោក លោកស្រី នាយករងរដ្ឋបាលខេត្ត លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាណ និងនេសាទខេត្ត លោកអនុប្រធានមន្ទីរទេសចរណ៍ខេត្ត លោកអនុប្រធានមន្ទីរឧស្សាហ៍កម្ម និងសិប្បកម្មខេត្ត និងអស់លោក លោកស្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សនកិច្ច និងពិភាក្សាដោយផ្តោតសំខាន់ទៅកម្មវិធីអប់រំ ការទំនាក់ទំនងជាមួយយុវជន កម្មវិធីកិច្ចការពារកុមារ និងអនីតិជន និងកម្មវិធីកសិកម្មផងដែរ ។

លោក សឿម ប៊ុនរិទ្ធិ បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម W.Patrick Murphy ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជាក្នុងអាណត្តិថ្មីនេះ និងសូមស្វាមគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គរដ្ឋទូត និងគណៈប្រតិភូ ដែលអញ្ជើញមកកាន់ខេត្តបាត់ដំបង។

លោក សឿម ប៊ុនរិទ្ធិ បានជម្រាបជូនថា កន្លងមករដ្ឋបាលខេត្ត និងរូបលោកផ្ទាល់បានចូលរួមកម្មវិធីរបស់សហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ិនតោនប៊ីស៊ី ស្តីពីទីក្រុងវ៉ៃឆ្លាតបណ្តាញអាស៊ាន ដែលមានកម្មវិធីជាផ្លូវការឈ្មោះថា ភាពជាដៃគូរទីក្រុងឆ្លាតអាស៊ាន និងសហរដ្ឋអាមេរិក ដែលមានការចូលរួមពីបណ្តាក្រុងនៅក្នុងប្រទេសអាស៊ានទាំងអស់អញ្ជើញចូលរួមចំនួន ២៦ ក្រុង ហើយកម្មវិធីនេះធ្វើឡើងដោយក្រសួងការបរទេស និងក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ។

លោកអភិបាលរងខេត្តបានជម្រាបបន្ថែមទៀតថា កម្មវិធីភាពជាដៃគូរទីក្រុងឆ្លាតអាស៊ាន និងសហរដ្ឋអាមេរិកមានគោលបំណងដើម្បីជំរុញការរីកចម្រើនការទំនាក់ទំនងឧស្សាហកម្មអាស៊ាន និងសហរដ្ឋអាមេរិក ហើយសហរដ្ឋអាមេរិកបានចែករំលែកបទពិសោធន៍ ភាពជោគជ័យក្នុងបណ្តាញទីក្រុងឆ្លាតអាស៊ាន ដើម្បីឲ្យស្វែងយល់នូវបច្ចេកវិទ្យាថ្មីៗ ដែលសហរដ្ឋអាមេរិក កំពុងប្រើប្រាស់ និងទើបរកឃើញថ្មីផងដែរ ។

បន្ទាប់ជំនួបពិភាក្សា និងរឹតចំនងមិត្តភាព ភាពជាដៃគូររវាងរដ្ឋបាលខេត្ត និងសហរដ្ឋអាមេរិករួមគណៈប្រតិភូបានប្រគល់ជូននូវវត្ថុអនុស្សាវរីយ៍ទៅវិញទៅមក និងបន្តទស្សនាអគារសារមន្ទីរសាលាខេត្តបាត់ដំបងចាស់ ព្រមទាំងថតរូបទុក្ខជាអនុស្សាវរីយ៍ផងដែរ៕ ខាងក្រោមមានវីដេអូ ៖

អត្ថបទទាក់ទង