រសៀលថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំកិច្ចប្រជុំសាមញ្ញល់ើកទី០៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង នៅសាលាខេត្តបាត់ដំបង សាលប្រជុំក្រុមប្រឹក្សាខេត្ត ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងនៃគណៈអភិបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលខេត្ត នាយក នាយក រងទីចាត់ការអង្គភាព ចំណុះសាលាខេត្ត ។
សូមជម្រាបជូនថា កិច្ចប្រជុំសាមញ្ញលើកទី០៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ បានប្រជុំអនុម័តលើរបៀបវារៈ ដូចជា ៖
១-សេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី០៦ ២-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី០៥
៣-ស្តាប់របាយការណ៍សកម្មភាពរបស់គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារ ប្រចាំខែតុលា ឆ្នាំ២០១៩
៤-ពិនិត្យ ពិភាក្សា និងការធ្វើសេចក្តីសម្រេច រួមមាន ៖
_ពិនិត្យ និងអនុម័តលើកសេចក្តីព្រាងអនុគណៈកម្មាធិការសេដ្ឋកិច្ច និងអនុគណៈកម្មាធិការសង្គមកិច្ចចំណុះគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សា
_ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា និងប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
_ពិនិត្យ និងអនុម័តលើគម្រោងអភិវឌ្ឍន៍ខេត្ត ដែលបានស្នើបន្ថែមអនុវត្តនៅក្នុងឆ្នាំ និងគម្រោងដែលត្រូវស្នើសុំដកចេញមិនអនុវត្ត
_ពិនិត្យ និងអនុម័តលើផែនការលទ្ធកម្មរបស់រដ្ឋបាលខេត្ត ឆ្នាំ២០២០
_ពិនិត្យ និងអនុម័តលើសេចក្តីព្រាងគំរូរបាយការណ៍សម្រាប់រៀបចំវេទិកា និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ ឆ្នាំ២០១៩ ៕