ព្រឹកថ្ងៃសៅរ៍ ១៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពនានាជុំវិញខេត្តបានប្រារព្ធពិធីទទួលទានអំបុក ដើម្បីការពារជាតិសាសនា ព្រះមហាក្សត្រ នៅតាមមន្ទីរ អង្គភាព ជុំវិញខេត្ត នៅតាមរដ្ឋបាលក្រុង ស្រុក និងនៅតាមទីវត្តអារាមនានា ក្នុងខេត្តបាត់ដំបង ។
នៅឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានផ្តាំផ្ញើទៅប្រជាពលរដ្ឋ កុំអោយជឿពាក្យឃោសនារបស់ពួកប្រឆាំង ដែលតែងតែញុះញង់ និងមានគម្រោងការធ្វើបដិវត្តន៍ផ្តួលរំលំរដ្ឋាភិបាល សូមអោយប្រជាពលរដ្ឋជួយថែរក្សាសុខសន្តិភាព ធ្វើដំណើរទៅណាមកណាតាមភាពប្រក្រតីកុំអោយមានការភ័យខ្លាច ។ នៅក្នុងនោះ ឯកឧត្តម បានឧបត្ថម្ភប្រជាពលរដ្ឋដែលជាជនពិការភ្នែក ចំនួន២នាក់ ក្នុងម្នាក់១០០ដុល្លា និងចាស់ជរាក្នុងម្នាក់ ២០.០០០ រៀល ផងដែរ ។
សូមជម្រាបជូនថាការទទួលទានអំបុកខ្មែរ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងអបអរសាទរទិវេបុណ្យឯករាជ្យជាតិខួបលើកទី៦៦ ៩ វិច្ឆិកា ១៩៥៣-២០១៩ និងខួបលេីកទី៦៦ នៃការបង្កើតកងយោធពលខេមរភូមិន្ទ។
មានវីដេអូរខាងក្រោម ៖