រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ប្រជាពលរដ្ឋនៅឃុំអូរដា បានលើកអំពីបញ្ហា ក្តីកង្វល់ និងសំណូមពរមួយចំនួន នៅក្នុងវេទិកា​សាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំរៀង ខេត្តបាត់ដំបង ។​

  • 1.4ពាន់
  • ដោយ Admin

រសៀលថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអ​ភិបាលខេត្ត​ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំរៀង បានអញ្ចើញជាអធិបតីភាពក្នុងវេទិកា​សាធារណៈដើម្បីត្រួតពិនិត្យនិងគាំទ្រការអ​នុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា​ ជុំទី២ នៅវត្តអូរដា ឃុំអូរដា ស្រុកកំរៀង ដោយមានការអញ្ចើញចូលរួមពី អស់លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួនបងប្អូនប្រជាពលរដ្ឋជាច្រើនផងដែរ ។

នៅក្នុងវេទិកានេះដែល បងប្អូនប្រជាពលរដ្ឋបានលើកឡើងអំពីកង្វល់ សំណើ សំណូមពរមួយចំនួន ដូចជា បញ្ហាគ្រឿងញៀន បញ្ហាតម្លៃកសិផលពោត ដំឡូង និងបញ្ហាផ្តល់សេវាសូរិយោដីីមានការយឺតយ៉ាវផងដែរ។

លោក សឿម ប៊ុនរិទ្ធិ បានធ្វើការពន្យល់ និងដោះស្រាយបញ្ហាមួយចំនួនដែលបានលើកឡើងក្នុងអង្គវេទិកាជូនប្រជាពលរដ្ឋ និងបញ្ហាមួយចំនួនទៀតហួសសមត្ថភាពរបស់ថ្នាក់ខេត្ត ដែលមិនទាន់បានធ្វើដោះស្រាយនឹងរៀបចំរបាយការណ៍ជូនថ្នាក់ដឹកនាំពិនិត្យដោះស្រាយបន្ត ។

បន្ទាប់ពីលោក សឿម ប៊ុនរិទ្ធិ ធ្វើបកស្រាយ និងពន្យល់រួចហើយ លោកបានចាត់ឱ្យមន្ទីរ អង្គបកស្រាយបំភ្លឺ និងជួយដោះស្រាយបញ្ហាមួយចំនួនជូនបងប្អូនប្រជាពលរដ្ឋផងដែរ៕

អត្ថបទទាក់ទង