រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងវេទិកា​សាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ចំនួន ២ភូមិ នៅឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ។

  • 1.3ពាន់
  • ដោយ Admin

​ថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអ​ភិបាលខេត្ត​ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំរៀង បានអញ្ចើញជាអធិបតីភាពក្នុងវេទិកា​សាធារណៈដើម្បីត្រួតពិនិត្យនិងគាំទ្រការអ​នុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា​ ជុំទី២ នៅឃុំកំរៀង ស្រុកកំរៀង ដោយមានការអញ្ចើញចូលរួមពី អស់លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួន បងប្អូនប្រជាពលរដ្ឋជាច្រើនផងដែរ ។

សូមជម្រាបជូនថា ៖ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំរៀង បានរៀបចំអង្គវេទិកា​សាធារណៈដើម្បីត្រួតពិនិត្យនិងគាំទ្រការអ​នុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា​ ជុំទី២ ចំនួន ២ កន្លែងផ្សេងៗគ្នា ដូចជា ៖ កន្លែងទី១ ទៅធ្វើនៅវត្តក្បាលដំរី ហៅវត្តឡាក់ហុកពីរ ដែលស្ថិតនៅភូមិឡាក់ហុកពីរ ដែលមានអញ្ជើញចូលរួមពីបងប្អូនប្រជាពលរដ្ឋចូលរួមសរុបប្រមាណជិត ៤០០ នាក់ និងកន្លែងទី២ ធ្វើនៅសាលាបឋមសិក្សាអូរជ្រៃ ភូមិអូរជ្រៃ ដែលមានប្រជាពលរដ្ឋ ចូលរួមសរុបប្រមាណជិត ៤០០ នាក់ ។

នៅក្នុងវេទិកានេះដែល បងប្អូនប្រជាពលរដ្ឋបានលើកឡើងអំពីកង្វល់ សំណើ សំណូមពរមួយចំនួន ដូចជា តម្លៃកសិផលពោត ដំឡូង សំលៀកបំពាក់ប្រជាការពារ អណ្តូងទឹក បង្គន់អនាម័យ គ្រឿនញៀន ផ្លូវថ្នល់ និងបញ្ហាភ្លើងអគ្គិនសីផងដែរ។

លោក សឿម ប៊ុនរិទ្ធិ បានធ្វើការពន្យល់ និងដោះស្រាយបញ្ហាមួយចំនួនដែលបានលើកឡើងក្នុងអង្គវេទិកាជូនប្រជាពលរដ្ឋ និងបញ្ហាមួយចំនួនទៀតហួសសមត្ថភាពរបស់ថ្នាក់ខេត្ត ដែលមិនទាន់បានធ្វើដោះស្រាយនឹងរៀបចំរបាយការណ៍ជូនថ្នាក់ដឹកនាំពិនិត្យដោះស្រាយបន្ត ។

បន្ទាប់ពីលោក សឿម ប៊ុនរិទ្ធិ ធ្វើបកស្រាយ និងពន្យល់រួចហើយ លោកបានចាត់ឱ្យមន្ទីរ អង្គបកស្រាយបំភ្លឺ និងជួយដោះស្រាយបញ្ហាមួយចំនួនជូនបងប្អូនប្រជាពលរដ្ឋផងដែរ៕

អត្ថបទទាក់ទង