រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពខេត្តប្រចាំខែ និងលើកទិសដៅបន្ត

  • 1.1ពាន់
  • ដោយ Admin


ព្រឹកថ្ងៃអង្គារ៍ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតន: អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំប្រចាំខែ និងស្តាប់របាយការណ៍ ដើម្បីធ្វើការដោះស្រាយ និងលើកទិសដៅបន្ត ។ នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីថ្នាក់គណ:អភិបាលខេត្ត ព្រះរាជអាជ្ញា ប្រធានសាលាដំបូងខេត្ត មេបញ្ជាការថ្នាក់យោធភូមិភាគទី៥ ថ្នាក់តំបន់ប្រតិបត្តិការសឹករងបាត់ដំបងកងរាជអាវុធហត្ថខេត្ត លោកស្នងការនគរបាលខេត្ត អភិបាលក្រុង ស្រុក ប្រធាន មន្ទីរ អង្គភាពរដ្ឋនានាជុំវិញខេត្តនិងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ចូលរួមផងដែរ។

បន្ទាប់ពីគណ:អធិបតីបានបើកកិច្ចប្រជុំនិងបានស្តាប់របាយការណ៍ក្នុងអង្គប្រជុំរួចមក ឯកឧត្តម ងួន រតន: អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តបានអនុញាតិឲ្យប្រធានអង្គភាពនីមួយៗឡើងរាយការណ៍ពីបញ្ហាដែលកើតមានឡើងតាមជំនាញរបស់ខ្លួន ក្នុងនោះលោកបានសង្កត់ធ្ងន់អំពីបញ្ហា គ្រឿងញៀន បទល្មើសផ្សេងៗ ពិសេសការពង្រឹងច្បាប់និងអនុវត្តច្បាប់ចរាចរណ៍លើអ្នកជិះយានយន្តគ្រប់ប្រភេទមិនគោរពច្បាប់ចរាចរណ៍ ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋទាំងអស់គោរពច្បាប់ទាំងអស់គ្នា ។

ក្នុងកិច្ចប្រជុំនេះដែរ លោកវរសេនីយ៍ឯក ដាញ់ អេងប៊ុនចាន់ ស្នងការងនគរបាលទទួលបន្ទុកការិយាល័យអន្តោប្រវេសន៍បានឡើងរាយការណ៍អំពីជនបរទេសជាជនអន្តោប្រវេសន្តដែលកពុងរស់នៅស្រប
ច្បាប់និងមិនស្របច្បាប់ក្នុងទឹកដីខេត្តបាត់ដំបងបានលទ្ធផលល្អប្រសើ។

ក្នុងឱកាសនោះដែរគណ:អធិបតីបានអនុញ្ញាតិឲ្យរដ្ឋបាលក្រុង ស្រុក ឡើងរាយការណ៍ពីបញ្ហាផ្សេងៗនៅតាមមូលដ្ឋានរបស់ខ្លួនជាបន្តបន្ទាប់រួចលោក ងួន រតន: បានធ្វើការបូកសរុប ដោយរំលឹកនិងជម្រុញដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ផ្សេងទៀតថា រាល់បទល្មើសផ្សេងទៀតក៏យើងត្រូវទប់ស្កាត់ឲ្យបាន គឺយើងជាមន្រ្តីជំនាញរបស់ខ្លួនទទួលខុស យើងត្រូវនាំគ្នាទប់ស្កាត់កុំឲ្យកើតមានឡើងបន្តទៀតផងដែ។

អត្ថបទទាក់ទង