រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration

រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តម ងួន រតនៈ ចុះត្រួតពិនិត្យ និងតាមដានសកម្មភាពសន្តិសុខសណ្តាប់ធ្នាប់ នៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃនៅស្រុកទាំង៣ ប៉ែកខាងលិច នៃខេត្តបាត់ដំបង។

ដោយ Adminចំនួនទស្សនា (247)

ព្រឹកថ្ងៃអាទិត្យ ៧កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកដោយចុះតាមស្រុកទាំង៣ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ រួមមានស្រុកសំពៅលូន ភ្នំព្រឹក និងស្រុកកំរៀង ដើម្បីត្រួតពិនិត្យ និងតាមដានសកម្មភាពសន្តិសុខសណ្តាប់ធ្នាប់ នៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃនៅស្រុកទាំង៣ ប៉ែកខាងលិច នៃខេត្តបាត់ដំបង។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានមានប្រសាសន៍ និងផ្តាំផ្ញើដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលឈរជើងការពារនៅតាមគោលដៅ ត្រូវបន្តអនុវត្ត ពង្រឹងការប្រុងប្រយ័ត្ន និងត្រៀមបម្រុង ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅក្នុងខេត្ត និងតាមបន្ទាត់ព្រំដែន ជាពិសេសទប់ស្កាត់ឱ្យបាននៅសកម្មភាពដែលបង្កឡើងក្នុងរូបភាពជាការញុះញង់ បង្កចលាចលធ្វើចលនាកៀរគរពលករនៅថៃចូលកម្ពុជា ពីសំណាក់ក្រុមឧទ្ទាមក្បត់ជាតិដែលដឹកនាំដោយទណ្ឌិត សម រង្សុី មកគាំទ្រចលនារបស់ខ្លួនធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ឯកឧត្តម ក៏បានជំរុញឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ក៏ដូចជាអាជ្ញាធរមូលដ្ឋានធ្វើការណែនាំ និងផ្សព្វផ្សជូនដល់បងប្អូនប្រជាពលរដ្ឋ មិនត្រូវចូលរួមក្នុងចលនាណាមួយ និងសូមកុំចាញ់បោកការញុះញង់ ឃោសនាជាមួយក្រុមឧទ្ទាមដែលដឹកនាំដោយទណ្ឌិត សម រង្សុី ព្រោះទាំងនេះជាអំពើក្បត់ជាតិ។

សូមបញ្ជាក់ថា នៅតាមច្រកទ្វារព្រំដែនខេត្តបាត់ដំបងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការដាក់ពង្រាយកងកម្លាំងមួយចំនួន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់នៅតាមច្រកទ្វារព្រំដែន ។ ការពង្រាយកម្លាំងដើម្បីពង្រឹងសន្តិសុខនេះ បានធ្វើឡើងបន្ទាប់ពីក្រុមជនក្បត់ជាតិ សម រង្ស៉ី បានបង្ហាញផែនការបង្កអសន្តិសុខក្នុងប្រទេស ដោយការធ្វើចលនាកៀរគរពលករនៅថៃចូលកម្ពុជា ដើម្បីគាំទ្រចលនារបស់ខ្លួនធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៕

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យ016 717 129
017 448 348
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍015 836 969
077​ 747 496
លេខទទួលព័ត៌មាន(ប៉ូលីស)0977780014

BATTAMBANG WEATHER

ព័ត៌មានជាប់ទាក់ទង

ផ្លូវលេខ 1, ទល់មុខស្ពានថ្មចាស់បាត់ដំបង

អ៊ីមែល : info@battambang.gov.kh

លេខទូរស័ព្ទ : (+855)53 732 137

© 2019

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តបាត់ដំបង

កែប្រែចុងក្រោយ : 4 ថ្ងៃមុន