រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សា អញ្ជើញជាអធិបតីភាពក្នុងពិធីវាស់ភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃជូនមន្រ្តីរាជការ ក្នុងខេត្តបាត់ដំបង

  • 1.1ពាន់
  • ដោយ Admin

នាព្រឹកថ្ងៃសៅរ៍ ៦កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សា អញ្ជើញជាអធិបតីភាពក្នុងពិធីវាស់ភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃជូនមន្រ្តីរាជការ ក្នុងខេត្តបាត់ដំបង កម្មវិធីនេះមានការអញ្ជើញចូលរួម និងរៀបចំដោយក្រុមគ្រូពេទ្យភ្នែកសហការជាមួយក្រុមការងារស.ស.យ.ក ខេត្ត ចុះវាស់ភ្នែកនិងចែកវ៉ែនតាសម្រាប់អានអក្សរ និងវ៉ែនតាការពារពន្លឺកុំព្យូទ័រ ដោយគិតឥតថ្លៃជូនមន្រ្តីរាជការ កងកម្លាំងទាំងបីប្រភេទ នៅសាលខេត្តបាត់ដំបង តំណាងក្រុមយុវជន ស.ស.យ.ក ខេត្ត លោកចក្ខុបណ្ឌិត ប៉ាង សាម៉ន ប្រធានមន្ទីរពេទ្យភ្នែកគៀនឃ្លាំង ពេទ្យភ្នែកកម្ពុជានិងក្រុមការងារជាច្រើនរូបទៀត។

លោកចក្ខុបណ្ឌិត ប៉ាង សាម៉ន ក្នុងនាមក្រុមការងារពេទ្យភ្នែកដោយកិច្ចសហការជាមួយដៃគូរជាច្រើនទៀត ក្រុមការងារលោកតែងបានចុះជួយពិនិត្យភ្នែកនិងចែកវ៉ែនតាជូនមន្រ្តីរាជការ កងកម្លាំងទាំងបីនិងប្រជាពលរដ្ឋរហូតមក។

លោកចក្ខុបណ្ឌិត ប៉ាង សាម៉ន បានបញ្ជាក់ថា វ៉ែនតាដែលត្រូវយកមកចែកជូននេះ គឺបានពីការចូលរួមពីសប្បុរសជន ក្រុមគ្រូពេទ្យផ្សេងៗ ក្រុមជំនុំគ្រីស្ទាន និងដៃគូរផ្សេងទៀតបានចូលរួមបរិច្ចាកផងដែរ។

ឯកឧត្ត អ៊ុយ រី ក្នុងនាមរដ្ឋបាលខេត្ត និងក្រុមប្រឹក្សា ជួសមុខឲ្យមន្រ្តីរាជការខេត្តបាត់ដំបង សូមថ្លែងអំណរដ៏ជ្រាលជ្រៅបំផុត ដែលក្រុមការងារក្រុមគ្រូពេទ្យភ្នែកសហការជាមួយក្រុមការងារយុវជន ស.ស.យ.ក ខេត្ត បានចុះមកជួយដល់អ្នកដែលមានបញ្ហាភ្នែកនៅក្នុងខេត្តរហូតកន្លងមក។

ក្នុងឱកាសនោះដែរ លោកសូមជម្រាបជូនអ្នកចូលរួមពីសភាពនយោបាយថ្មីៗនេះថា ក្រុមបក្ខពួកក្បត់ជាតិដែលមានទណ្ឌិត សម រង្សី ជាមេក្លោង បាននឹងកំពុងផ្សព្វផ្សាយឃោសនាឲ្យអតីតសកម្មជនរបស់ខ្លួនដើរគៀងគរប្រមូលផ្តុំក្នុងគោលបំណងធ្វើសកម្មភាពរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។

ឯកឧត្តមប្រធានក្រុមប្រឹក្សា បានបន្តថា ដើម្បីជៀសវាងមានទោសទណ្ឌដល់ខ្លួន ទាំងមន្រ្តីរាជការ កងកម្លាំងទាំងអស់ និងប្រជាពលរដ្ឋផងដែរសូមកុំចាញ់បោក ជឿឃោសនារបស់ក្រុមក្បត់ជាតិ កុំដើរធ្វើសកម្មភាពអ្វីដែលខុសច្បាប់ឲ្យសោះ ព្រោះបក្ខពួកក្រៅច្បាប់ទាំងនេះគ្មានសិទ្ធធ្វើអ្វីខុសច្បាប់ទៀតឡើយ។

អត្ថបទទាក់ទង