រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងវេទិកា​សាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានជុំទី២ នៅឃុំកំរៀង ស្រុកកំរៀង ។​

  • 1.5ពាន់
  • ដោយ Admin

ថ្ងៃសៅរ៍ ៦កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអ​ភិបាលខេត្ត​ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំរៀង បានអញ្ចើញជាអធិបតីភាពក្នុងវេទិកា​សាធារណៈដើម្បីត្រួតពិនិត្យនិងគាំទ្រការអ​នុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា​ ជុំទី២ នៅឃុំកំរៀង ស្រុកកំរៀង ដោយមានការអញ្ចើញចូលរួមពី អស់លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួន បងប្អូនប្រជាពលរដ្ឋ ។

សូមជម្រាបជូនថា ៖ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំរៀង បានរៀបចំអង្គវេទិកា​សាធារណៈដើម្បីត្រួតពិនិត្យនិងគាំទ្រការអ​នុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា​ ជុំទី២ ចំនួន ២ កន្លែងផ្សេងៗគ្នា ដូចជា ៖ កន្លែងទី១ ទៅធ្វើនៅវត្តកំរៀងមានជ័យ ហៅវត្តកំរៀង ដែលមានអញ្ជើញចូលរួមពីបងប្អូនប្រជាពលរដ្ឋចំនួន ៣ ភូមិ រួមមាន ភូមិស្វាយស ស្វាយវែង និងភូមិកំរៀង សរុប ៤០០ នាក់ និងកន្លែងទី២ ធ្វើនៅសាលាបឋមសិក្សាស្រឡៅទង ដែលមានប្រជាពលរដ្ឋចំនួន ២ ភូមិ រួមមាន ភូមិស្រឡៅទង និងភូមិរកាបុស សរុប ១៨២ នាក់ ។

នៅក្នុងវេទិកានេះដែល បងប្អូនប្រជាពលរដ្ឋទាំងពីរកន្លែងបានលើកឡើងអំពីកង្វល់ សំណើ សំណូមពរមួយចំនួនប្រហាក់ប្រហែលគ្នា ដូចជា តម្លៃកសិផល ខ្វះរបងសាលា សាលាមានសភាពចាស់ទ្រុឌទ្រោម សំលៀកបំពាក់ប្រជាការពារ អណ្តូងទឹក បង្គន់អនាម័យ គ្រឿនញៀន ផ្លូវថ្នល់ និងបញ្ហាភ្លើងអគ្គិនសីផងដែរ។

លោក សឿម ប៊ុនរិទ្ធិ បានធ្វើការពន្យល់ និងដោះស្រាយបញ្ហាមួយចំនួនដែលបានលើកឡើងក្នុងអង្គវេទិកាជូនប្រជាពលរដ្ឋ និងបញ្ហាមួយចំនួនទៀតហួសសមត្ថភាពរបស់ថ្នាក់ខេត្ត ដែលមិនទាន់បានធ្វើដោះស្រាយនឹងរៀបចំរបាយការណ៍ជូនថ្នាក់ដឹកនាំពិនិត្យដោះស្រាយបន្ត ។

បន្ទាប់ពីលោក សឿម ប៊ុនរិទ្ធិ ធ្វើបកស្រាយ និងពន្យល់រួចហើយ លោកបានចាត់ឱ្យមន្ទីរ អង្គបកស្រាយបំភ្លឺ និងជួយដោះស្រាយបញ្ហាមួយចំនួនជូនបងប្អូនប្រជាពលរដ្ឋផងដែរ៕

អត្ថបទទាក់ទង