ថ្ងៃសៅរ៍ ៦កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ប័ណ្ណសរសើរជូននិស្សិតឆ្នើម ប្រចាំជំនាន់ និងប្រចាំឆមាស ចំនួន ២០០ នាក់ សាលកវិទ្យាល័យបៀលប្រាយ សាខាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួម លោកអភិបាលក្រុង លោក អនុប្រធានមន្ទីរ លោកគ្រូ អ្នកគ្រូ និងព្រះសង្ឃ និស្សិត នៃសាកលវិទ្យាល័យបៀលប្រាយសាខាខេត្តបាត់ដំបង ។
ឯកឧត្តម ងួន រតនៈ បានធ្វើការកោតសរសើរចំពោះព្រះសង្ឃ និងក្មួយៗនិស្សិត ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតដល់ទទួលបានប័ណ្ណសរសើរចាប់ពីលេខ ១ ដល់លេខ៥ នាឱកាសនេះ ។
ឯកឧត្តម បានបន្តទៀតថា ចំពោះប័ណ្ណសរសើរនេះ មិនមែនបានយកដោយស្រួលៗនោះទេ គឺបានមកពីការខិតខំប្រឹងប្រែងរបស់ព្រះសង្ឃ និងក្មួយៗ ដែលប្រឹងប្រែងតស៊ូរៀនសូត្ររហូតដល់បានទទួលប័ណ្ណសរសើរ ហើយក៏ចំណេះដឹងមួយ និងធនធានមនុស្សដ៏សំខាន់សម្រាប់ជួយអភិវឌ្ឍន៍ប្រទេសជាតិនាពេលបច្ចប្បន្ន និងនាថ្ងៃអនាគត ។
នៅឱកាសនោះដែល ឯកឧត្តម ងួន រតនៈ បញ្ជាក់អំពីសក្តានុពលខេត្ត ដែលមានវិស័យកសិកម្ម ដែលជាជង្រុកស្រូវធំ ហើយប្រជាពលរដ្ឋក្នុងខេត្តមានជីវភាពប្រសើរឡើង ពីមួយកំរិត ទៅមួយកំរិតដោយសារយើងប្រទេសជាតិមានសុខសន្តិភាពផងដែរ៕