រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចុះពិនិត្យការរៀបចំច្រាំងសឹ្ទងសង្កែ ត្រើយខាងកើត

  • 1.4ពាន់
  • ដោយ Sotheavy

ថ្ងៃសុក្រ ខែកត្កិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩  ឯកឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចុះពិនិត្យការរៀបចំច្រាំងសឹ្ទងសង្កែ ត្រើយខាងកើតចាប់ពីស្ពានសម្តេចក្រឡាហោម ស ខេង ដល់ស្ពានសម្តេច តេជោ ហ៊ុន សែន ដែលប្រវែងប្រមាណជិត ៦០០ ម៉ែត្រ ដោយមានការអញ្ជើញចូលរួមពិលោកអភិបាលក្រុង លោកនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត និងក្រុមហ៊ុនទទួលការសាងសង់ផងដែរ។

នៅក្នុងនោះដែរ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ណែនាំដល់ក្រុមហ៊ុនសាងសង ឱ្យរៀបចំសាងសងតាមស្តង់បេច្ចទេស។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ បានចុះពិនិត្យមើលអគារពប័ណ្ណាល័យ ដែលជាអំណាយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលកំពុងធ្វើការសាងសងផងដែរ៕

អត្ថបទទាក់ទង