រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

អាជ្ញាធរមីនកម្ពុជា បានរៀបចំមិទិ្ទញរំលឹកខួបលើកទី២០ ទិវាជាតិយល់ដឹងពីមីន ២៤ កុម្ភៈ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអជ្ញាធរមីនកម្ពុជា

  • 2.5ពាន់
  • ដោយ SokMean

ថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងមិទ្ទីញរំលឹខួបលើកទី២០ ទិវាជាតិយល់ដឹងអំពីមីន ២៤កុម្ភៈ ក្រោមអធិបតីភាព ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា  និងជាប្រធានអជ្ញាធរមីនកម្ពុជា នៅបរិវេណវិទ្យាល័យ ហ៊ុន សែន កំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។

ក្នុងពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីនកម្ពុជា ឯកឧត្តម លោកជំទាវ អគ្គលេខាធិការ អគ្គលេខាធិការង អាជ្ញាធរមីនកម្ពុជា ឯកឧត្តម លោកជំទាវ ជាតំណាងក្រសួង-ស្ថាប័ន ឯកឧត្តម អភិបាលរងខេត្ត ប្រតិបត្តិករសកម្មភាពមីន អង្គការ ជាតិ អន្តរជាតិពាក់ព័ន្ធ មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធជុំវិញខេត្ត អាជ្ញាធរស្រុក យាយជី តាជី ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង១០០០នាក់ ។ 

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ចំពោះ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា  ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាភ្ញៀវកិត្តិយក ក្នុងអង្គមិទ្ទីញរំលឹខួបលើកទី២០ ទិវាជាតិយល់ដឹងអំពីមីន ២៤កុម្ភៈ ទាំងមូល ។  ឯកឧត្តម បានបន្តទៀតថា សង្គ្រាមជាងពីរទស្សវត្សរ៍កន្លងមក នៅលើទឹកដីនៃខេត្តបាត់ដំបង ក៏ដូជាក្នុងប្រទេសកម្ពុជា បាបន្សល់ទុកនូវផលវិបាកដល់សង្គមជាតិ និងប្រជាពលរដ្ឋយ៉ាងច្រើននៅកប់រាយប៉ាយក្នុងតំបន់រស់នៅ និងបង្កបង្កើនផល ហើយមកដល់ពេលនេះ គ្រោះថ្នាក់ដែលបណ្តាលមកពីគ្រាប់មីន និងសំណល់ជាតិផ្ទុះដែលសល់ពីសង្គ្រាមផ្សេងៗ នៅតែបន្តគំរាមកំហែងជារឿយៗ មកលើអាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិរបស់បងប្អូននៅឡើយ ។ ជាកស្តែង ចំនួនជនរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០១៨ ក្នុងខេត្តបាត់ដំបង ស្លាប់ របួស ពិការ សរុបចំនួន ២,៩២៤ នាក់ ។ ដោយឡែកក្នុងឆ្នាំ២០១៨ នេះមាន៤ករណី បណ្តាលឲ្យគ្រោះថ្នាក់ចំនួនន៨នាក់ ស្លាប់៤នាក់ របួសធ្ងន់៤នាក់ ។ 

ក្នុងសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលអានដោយឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២អាជ្ញាធរមីន ផ្ញើជូន“បងប្អូនប្រជាពលរដ្ឋ ពិសេសកុមារា កុមារី ត្រូវរាយការណ៍ជាបន្ទាន់ឲ្យអាណាព្យាបាល សមត្ថកិច្ចនគរបាល អាជ្ញាធរមូលដ្ឋាន ឬ អង្គភាពបោសសម្អាតមីនដែនៅជិតបំផុត ពីកន្លែងគ្រាប់មីន ឬគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលប្អូន ក្មួយៗ បានជួប ឬប្រទះឃើញ ដោយកុំប៉ះពាល់វាជាដាច់ខាត"។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅឆ្នាំ១៩៩៨ កម្ពុជាទទួលបានសន្តិភាព ពេញលេញទូទាំងប្រទេស ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាល មានលទ្ធភាពគ្រប់គ្រាន់ ចាត់ចែងការងារវិស័យសកម្មភាពមីន នៅគ្រប់តំបន់ដែលរងការគម្រាមកំហែងដោយ សារគ្រាប់ទាំងនោះ ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើដល់អាជ្ញាធរដែនដី ក៏ត្រូវបំផុសឱ្យប្រជាពលរដ្ឋយើងចូលរួមប្រលងប្រណាំង អនុវត្តនូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព និងត្រូវមានវិធានការតឹងរ៉ឹងបំផុតចំពោះទង្វើទាំងឡាយណាដែលនៅតែបំពាន ដូចជា ការលេងគ្រាប់ ការកែឆ្នៃគ្រាប់ធ្វើកាំជ្រួច ឬបោកត្រី។ល។ និងបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់នូវច្បាប់គ្រប់គ្រងអាវុធជាតិផ្ទុះ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានជ្រួតជ្រាប។

ឯកឧត្តមបានបន្តអំពាវនាវដល់ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ និង វិស័យឯកជននានា សូមបន្តជួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស ស្មារតី សម្ភារៈ និងថវិកា ដើម្បីបន្តនិរន្តរភាពក្នុងការអនុវត្តសកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ឆ្ពោះទៅរកកម្ពុជាមួយគ្មានមីននៅឆ្នាំ២០២៥។

អត្ថបទទាក់ទង