រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង បានចូលរួមជូនដំណើរកង កម្លាំងទាំងបីប្រភេទឆ្ពោះទៅកាន់ព្រំដែន ដើម្បីលើកទឹកចិត្តក្នុងកិច្ចការពារមាតុភូមិ

  • 1.7ពាន់
  • ដោយ Admin

ថ្ងៃសុក្រ ខែកត្កិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំខេត្តបាត់ដំបងបានដឹកនាំមន្រ្តីរាជការចូលរួមជូនដំណើរកងកម្លាំងទាំងបីប្រភេទឆ្ពោះទៅកាន់ព្រំដែនដើម្បីលើកទឹកចិត្តក្នុងកិច្ចការពារមាតុភូមិនៅតាមចំណុចគោលដៅតាមដងផ្លូវនានា និងនៅមុខសាលាខេត្ត។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ងួន រតន: អភិបាលខេត្តមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា យោងតាមបទបញ្ជារបស់ថ្នាក់កំពូលនៃរាជរដ្ឋាភិបាលកម្ពុជាមានសម្តេចជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខ និងថ្នាក់ដឹកនាំកំពូលៗផ្សេងទៀត និងក្នុងនាមគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តដោយមានកងកម្លាំងទាំងប្រភេទផងនោះ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ ពិសេសកងកម្លាំងយើងបានមូលមតិគ្នាត្រៀមកម្លាំងនៅតាមគោលដៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ ។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា កងកម្លាំងយើងចេញព្រំដែននាថ្ងៃនេះ ក្នុងគោលបំណងការពារសុវត្តិភាព និងដើម្បីការពារទប់ស្កាត់ក្រុមបក្ខពួកក្បត់ជាតិ ដឹកនាំដោយទណ្ឌិត សម រង្សី ចូលមកធ្វើសកម្មភាពខុសច្បាប់ក្នុងទឹកដីកម្ពុជា ពីព្រោះពួកគេទាំងនេះត្រូវបាននៅក្រៅច្បាប់រួចទៅហើយ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់និងមានភស្តុតាងគ្រប់គ្រាន់ឈានដល់តុលាការកំពូលកាត់ទោសដោយចោទពីបទក្បត់ជាតិ មិនតែប៉ុណ្ណោះក្រុមក្បត់ជាតិទាំងនេះបានប្រមាថព្រះចេស្តារព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងន់ ដែលត្រូវបានការពារដោយច្បាប់កំពូលរបស់ព្រះណាចក្រកម្ពុជា គឺរដ្ឋធម្មនុញ។

លោកបានបន្តថា ដើម្បីរក្សាសុខ សុវត្តិភាពជូនជាតិនិងប្រជាពលរដ្ឋ យើងទាំងអស់គ្នាត្រូវពង្រឹងនិងទប់នាំគ្នាទប់ស្កាត់ឲ្យបានជាក់ស្តែងថ្ងៃនេះយើងទាំងអស់បានលើកទឹកចិត្តនាំគ្រឿងឧបភោគ បរិភោគជូនដល់កងកម្លាំងដែលត្រូវធ្វើចេញតាមគោដៅរៀងៗខ្លួនផងដែរ។

អត្ថបទទាក់ទង