រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ បានទទួលប្រព័ន្ធពន្លឺព្រះអាទិត្យអានុភាព១០វ៉ាត់ (10Wp) ចំនួន១,៥០០ប្រព័ន្ធ ពីអគ្គិសនីកម្ពុជា ដើម្បផ្តល់ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាលក្នុងខេត្តបាត់ដំបង

  • 1.8ពាន់
  • ដោយ Admin

ព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលប្រព័ន្ធពន្លឺព្រះអាទិត្យអានុភាព១០វ៉ាត់ (10Wp) ចំនួន១,៥០០ប្រព័ន្ធ ពីអគ្គិសនីកម្ពុជា តាមរយៈលោក លឿង កែវសិលា នាយកមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ ដើម្បផ្តល់ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាលក្នុងខេត្តបាត់ដំបង។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកអគ្គិសនីកម្ពុជា ដែលបានផ្តល់ប្រព័ន្ធពន្លឺព្រះអាទិត្យអានុភាព១០វ៉ាត់ (10Wp) ចំនួន១,៥០០ប្រព័ន្ធ មកដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់ការងារមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាលក្នុងខេត្តបាត់ដំបង។

អត្ថបទទាក់ទង