ថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ស.ព ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ លោក ហម សំខាន់ ប្រធានច្រកទ្វារអន្តរជាតិដូង (ជាប់ព្រំដែនកម្ពុជា-ថៃ) ដែលស្ថិតនៅក្នុងភូមិ សាស្ត្រ នៃស្រុកកំរៀង ខេត្តបាត់ដំបង បានប្រតិកម្មច្រានចោលនូវព័ត៌មាន ដែលដាក់រូបភាពមិនត្រឹមត្រូវ(ជារូបភាពចាស់)នៅវេលាថ្ងៃត្រង់ ថ្ងៃ ទី៣០ខែតុលាឆ្នាំ២០១៩នេះ ដោយបានបង្ហាញនិងបានគូសបញ្ជាក់ពីរូបភាពចុះផ្សាយមួយចំនួន ដែលបណ្តាញសារព័ត៌មានក្នុងស្រុក និង ប្រព័ន្ធផ្សព្វផ្សាយអនឡាញបានយករូបភាពចាស់ៗ មកធ្វើការចុះផ្សព្វផ្សាយបង្ហាញជាសាធារណៈ《ថាជារូបភាពកើតឡើងក្នុងព្រឹត្តិការណ៍ថ្មីៗដែលកំពុងតែកើតមាននៅច្រកទ្វារអន្តរជាតិដូង នៃ ស្រុកកំរៀងជុំវិញពាក់ព័ន្ធអំពីស្ថានភាពនៃលំហូរពលករ ដែលបានវិលត្រឡប់មកកាន់ស្រុកកំណើតវិញ។ ដោយក្នុងនោះបណ្តាញព័ត៌មានទាំងនោះបានយករូបភាពចាស់ៗ ធ្វើការចុះផ្សាយនៅលើទំព័រក្នុងបណ្តាញផ្សព្វផ្សាយរបស់ខ្លួនថាជារូបភាពកើតឡើងនៅក្នុងព្រឹត្តិការណ៍ថ្មីៗ ទៅវិញ។ដែលទាំងនេះវាគឺជាទង្វើខុសពីការពិតនៃខ្លឹមសាររូបភាពដែលកើតមាននៅទីនោះជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានប្រតិកម្មថា៖ការយករូបភាពចាស់មកផ្សព្វផ្សា យបែបនេះ គឺជាទង្វើស្មើនិងការបង្កការញុះញង៎៕
ការិយាល័យសរុប និងព័ត៌មាន
(អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)