ថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ចន្ទ សុផល តំណាងរាស្រ្តមណ្ឌបាត់ដំបង និងលោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ មន្ទីរ អង្គភាព កងកម្លាំងប្រដាប់ និងរដ្ឋបាលក្រុង ស្រុក បានចូលរួមដង្ហែ និងជូនដំណើរសពលោក សួស សុផាត អតីតនាយករដ្ឋបាលខេត្ត ឆ្ពោះទៅកាន់ឈានបដ្ឋានវត្តបច្ឆា ក្រុងបាត់ដំបង ។
បន្ទាប់ពិធីដង្ហែសពបានយកមកតម្លល់លើមែនរួចមក លោក ទឹម ដារេត ទីប្រឹក្សាក្រសួងមហាផ្ទែបានអានប្រវត្តរូបសង្ខេបរបស់លោក សួស សុផាត ព្រមទាំងអំណរគុណដល់ ឯកឧត្តម លោក លោកស្រី អ្នកនាង កញ្ញា ដែលបានចំណាយពេលវេលាចូលរួមកម្មលោក សួស សុផាត តាំងពីដើមរហូតទីបញ្ចប់នេះ។
នៅក្នុងពិធីនោះដែរ ឯកឧត្តម ចន្ទ សុផល បានផ្តល់កិត្តិយសប្រទានភ្លើងជូនសពលោក សួស សុផាត ផងដែរ។