រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីបិទវគ្គប្រកួតបាល់ទាត់ ពានរង្វាន់ ឯកឧត្តម អភិបាលខេត្តបាត់ដំបង នៅទីលានតារាងបាល់ទាត់ស្រុកកំរៀង

  • 2.2ពាន់
  • ដោយ SokMean

ល្ងាចថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គប្រកួតបាល់ទាត់ ពានរង្វាន់ ឯកឧត្តម អភិបាលខេត្តបាត់ដំបង នៅទីលានបាល់ទាត់ស្រុកកំរៀង ។ 
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ គង់ ទីប្រឹក្សារាជរដ្ឋាភិបាល លោកបណ្ឌិត តាំងគៀត មកពីព្រះរាជាណាចក្រថៃ ឯកឧត្តម អភិបាលរងខេត្ត ព្រមទាំង ឯកឧត្តម លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត លោកអភិបាលរងស្រុកំរៀង កងកម្លាំប្រដាប់អាវុធ ។សូមជម្រាបថាការប្រកួតនេះបានចាប់ផ្តើម ចាប់ពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ មានចំនួន ២៣ប្រកួត ហើយការប្រកួតនេះរើសតែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យតែប៉ុណ្ណោះ និងមានក្រុមកីឡាចំនួន ១៣ក្រុមបានចូលរួមប្រកួត ក្នុងនោះរួមមាន ៖ ក្រុមអធិការដ្ឋាននគរបាលស្រុកសំពៅលូន មកពីស្រុកសំពៅលូន ក្រុមយុវជនទូលតាឯក មកពីក្រុងបាត់ដំបង ក្រុមប៉ៃលិន FC មកពីខត្តប៉ៃលិន ក្រុមDoctor ជាយដែន មកពីព្រះរាជាណាចក្រថៃ និង ០៩ក្រុមទៀតជាក្រុមម្ចាស់ផ្ទះ ស្រុកកំរៀង ។ក្នុងពិធីនេះផងដែរ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ការរៀបចំការប្រកួតកីឡាបាត់នេះឡើងគឺមានសារៈសំខាន់ណាស់ គឺយើងបានបង្កើតចំណងទំនាក់ទំនងជាមិត្តភាព រវាងយុវជន និងយុវជន ដែលមកពីមជ្ឈដ្ឋានផ្សេងៗគ្នា និងបង្កើតឲ្យមានចំណងទំនាក់ទំនងជាមិត្តភាព រវាងប្រទេសជិតខាងគ្នាថែមទៀតផង ។ ឯកឧត្តម បានបន្តទៀតថា បច្ចុប្បន្ននេះវិស័យកីឡាកំពុងតែមានការរីកចម្រើនខ្លាំងនៅទូទាំងប្រទេស ហើយកីឡាអ្វីការដោយសុទ្ធតែជាការល្អទាំងអស់ ដែលធ្វើឲ្យយើងទាំងអស់គ្នា មានឱកាសបានសប្បាយរីករាយ និងបានស្គាល់គ្នា រាប់អានគ្នា មិនតែប៉ុណ្ណោះកីឡាបាននាំមកនៅសុខភាពល្អ បង្កើតឲ្យមានទំនាក់ទំនងល្អថែមទៀតផង ។ឯកឧត្តម បន្តទៀតថា ដូច្នេះហើយបានជារាល់វេទិកាផ្សេងៗតែងតែអំពាវនាវ ឲ្យយុវជនយើង យុវជនម្នាក់ត្រូវចេះលេងកីឡាមួយប្រភេទ ។

បន្ទាប់មកទៀត ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំង ឯកឧត្តម គណៈអធិបតី បានផ្តល់កិត្តិយសប្រគល់ ពានរង្វាន់ជូនដល់កីឡាក ដែលទទួលបាន័យលាភី ក្នុងការប្រកួតនេះ ។

អត្ថបទទាក់ទង