រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំ២០១៩

  • 2.1ពាន់
  • ដោយ Admin

ថ្ងៃអាទិត្យ ១៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំ២០១៩ នៅវាលបែកចាន ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលការអញ្ជើញចូលរួមពីបណ្តាមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ ប្អូនៗកីឡាករ កីឡាកានី ជាច្រើនរូបផងដែរ ។

លោក ម៉ម សាន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឲ្យដឹងថា ការប្រកួតកីឡាមហាជនថ្នាក់ខេត្ត ឆ្នាំ២០១៩ រយៈពេល ៧ ថ្ងៃ ចាប់ថ្ងៃទី២១ ដល់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ដោយមានការចូលរួម ពីបណ្តាស្រុក ក្រុង គ្រឹះស្ថានសិក្សា និងក្លឹបសរុបចំនួន ៣២ ក្រុម។ ឆ្លងតាមការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលកន្លងមករួមមាន ៖ កីឡាបាល់ទាត់បុរស លេខ១ បានទៅលើកសាលាតម្រង់ទិស U១៨ លេខ២ បានទៅលើកទៅក្លិបអេសស្ពេកា និងលេខ៣ ស្តួនបានទៅលើកក្លឹប ក្លឹបបាល់ទាល់ឌូវីយូណាយធីត និងក្លឹបយុវជនទួលតាឯក ចំណែកកីឡាបាល់ទាត់នារីលេខ១ បានទៅលើក ក្លឹបក្រុមម៉ូតូធំ លេខ២ បានទៅលើកវិទ្យាល័យនេតយ៉ង់ លេខ៣ បានទៅលើកសាលាបញ្ញាសាស្ត្រ និងប្រភេទបាល់ទះ បុរស លេខ១ បានទៅលើកក្លឹបបាល់ទះបាត់ដំបង លេខ២ បានទៅលើកទៅក្លិបវិទ្យាល័យនេតយ៉ង់ និងលេខ៣ ស្តួនបានទៅលើកសាលាដុនបូស្គូ និងស្រុកកំរៀង ចំណែកកីឡាបាល់ទះនារីលេខ១ បានទៅលើកស្រុកសំឡូត លេខ២ បានទៅលើកស្រុកកំរៀង និងលេខ៣ ស្តួនបានទៅលើកវិទ្យាល័យនេតយ៉ង និងស្រុកកំរៀង ។

លោក សឿម ប៊ុនរិទ្ធិ បានធ្វើកោសរសើរចំពោះគណកម្មាធិការបច្ចេកទេសរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត កងកម្លាំងប្រដាប់អាវុធ និងមន្ទីរសុខាភិបាលខេត្ត ដែលបានខិតខំប្រឹងប្រែងយកស់កម្លាំងកាយចិត្ត និងការទទួលខុសត្រូវខ្ពស់ ព្រមបានផ្តល់ភាពយុត្តិធម៌ របស់គណកម្មការរៀបចំការប្រកួត ដែលទទួលបានជោគជ័យ ។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត បានបន្តទៀតថា ការលេងកីឡា គឺធ្វើឱ្យរាងកាយរបស់យើងរឹងមាំ សុខភាពល្អ និងបង្កើនមិត្តភាព សាមគ្គីភាពផងដែរ ។ នៅឱកាសនោះដែល លោកក៏ថ្លែងអំណរគុណដល់គ្រឹះស្ថាន ក្រុមហ៊ុន ដែលបានជួយឧបត្ថម្ភ ដល់កម្មវិធីប្រកួតកីឡាមហាជន ឆ្នាំ២០១៩ នេះ និងបានឧបត្ថម្ភដល់ កីឡាករ កីឡាកានី ប្អូនៗ ដែលធ្វើការប្រកួតនេះចបញ្ចប់ដោយទទួលបានលទ្ធផលគួរពេញចិត្តផងដែរ ៕

អត្ថបទទាក់ទង