រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត នាំយកបច្ច័យចូលរួមអង្គកឋិនទានមហាសាមគ្គី ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង

  • 2.1ពាន់
  • ដោយ Admin

ថ្ងៃសៅរ៍ ១៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាអ្នកផ្តើមបុណ្យនៃអង្គកឋិនទានមហាសាមគ្គីមួយ ដែលបានដែលធ្វើឡើងក្នុងគោលបំណង ដើម្បីជាគុណប្រយោជន៍ដល់សាធារណៈក្នុងវិស័យព្រះ
ពុទ្ធសាសនា និងកសាងនូវព្រះវិហារថ្មីក្នុងទីអារាមតាសែនមានជ័យ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន
ស្រុកកំរៀង ខេត្តបាត់ដំបង បានអញ្ជើញជាអធិប
តី នៅក្នុងពិធីក្រុងពាលីនិងសូត្រមន្តចំរើននូវព្រះ បរិត្តនៃកិច្ចដំណើរក្នុងថ្ងៃជួបជុំ ម្ចាស់ដើមទាន ដោយក្នុងនោះមានវត្តមាន ឯកឧត្តម សុខ គង់ សមាជិកក្រុមប្រឹក្សាខេត្ត លោក សឿម ប៊ុនរិទ្ធិ អភិបាលរហខេត្ត លោក គឹម ហ៊ួត និងលោកស្រី ហៃ ណារ៉េត និងភ្ញៀវកិត្តយសជាអ្នកផ្តួចផ្តើមនៃពីធីបុណ្យនេះចូលរួមយ៉ាងកុះករ។

ពិធីក្រុងពាលី និងសូត្រមន្តនេះ នៅធ្វើគេហដ្ឋានលោក សុខ សាម៉ន ជាមេឃុំតាសែន ស្រុកកំរៀង ដើម្បីជាកិច្ចក្នុងពិធីត្រៀមដង្ហែអង្គកឋិននេះ ឆ្ពោះទៅកាន់វត្តខាងលើ ដើម្បីវេរប្រគេនដល់ព្រះសង្ឃ ដែលបានគង់ចាំព្រះវស្សាអស់នូវកាលត្រីមាស កន្លងមកនេះ។

តាមរយៈលោក គឹម ហ៊ួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង និងលោកស្រី ហៃ ណារ៉េត ជាភរិយា បច្ច័យដែលប្រមែប្រមូលបានពីការចូលរួម របស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបាត់ដំបង ពិសេស ពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ ពីឯកឧត្តម សុខ គង់ និងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំតាមបណ្តាមន្ទីរ អង្គភាពនានាចំណុះរដ្ឋបាលខេត្ត បាននាំយកនូវបច្ច័យសរុបប្រមាណ ១៤លានរៀល ដើម្បីចូលរួមនូវអង្គកឋិនទានមហាសាមគ្គីនេះ ដើម្បីរួមចំណែកក្នុងការកសាងសមិទ្ធផលនានានៅក្នុងវត្តពិសេស ដើម្បីបន្តនូវ ការកសាងព្រះវិហារថ្មី ក្នុងវត្តខាងលើនេះផងដែរ។

អត្ថបទទាក់ទង