រសៀលថ្ងៃសៅរ ១៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចុះសួរសុខទុក្ខបងប្អូនកងកម្លាំងដែលកំពុងការពារច្រកទ្វាព្រំដែនកម្ពុជា-ថៃ នៅស្រុកកំរៀង និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ឯកឧត្តម សុខ គង់ សមាជិកក្រុមប្រឹក្សាខេត្ត លោក តូច ឈួន សៅរិទ្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត លោក អ៊ុត ក្លឹង ប្រធានអង្គភាពរដ្ឋទឹកខេត្ត និងអស់លោក លោកស្រីមួយចំនួនទៀត ។
សូមជម្រាបជូនថា ក្នុងការញ្ជើញចុះសំណេះសំណាល និងសួរសុខជាមួយកម្លាំងដែលកំពុងឈរជើងការពារច្រកទ្វាព្រំដែនអន្តជាតិដូង ច្រកទ្វាតំបន់ព្រំដែនអូរន្លក់ស្រុកកំរៀង និងច្រកទ្វាតំបន់ព្រំដែនអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ ក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់កម្លាំងដែលបានឈរជើងនៅតាមបណ្តាច្រកទ្វាព្រំដែនទាំងបីផងដែរ៕