រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលខេត្តបាត់ដំបង ជូនដំណឹងស្តីពីការទទួលទានអំបុកសន្តិភាព ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩

  • 2.7ពាន់
  • ដោយ Sotheavy

យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តបាត់ដំបង មានកិត្តិយស សូមជម្រាបជូន ដំណឹងដល់ ឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ស្នងការដ្ឋាននៃស្នងការនគរបាលខេត្ត មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោក អភិបាលនៃគណៈអភិបាលក្រុង ស្រុក លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្នុងគោលបំណងថែរក្សាការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងចូលរួមអបអរសាទរ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកាខាងមុខនេះ ។

រដ្ឋបាលខេត្តបាត់ដំបង សូមធ្វើការណែនាំ ឯកឧត្តម ឧត្តមសេនីយ៍ លោក អភិបាលក្រុង ស្រុក លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត រៀបចំកម្មវិធីទទួលទាន អំបុកសន្តិភាព នៅតាមបណ្តាអង្គភាព ស្ថាប័ន នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

អត្ថបទទាក់ទង