រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រជុំត្រួតពិនិត្យ ជំរុញការអនុវត្តច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅសាលាខេត្តបាត់ដំបង

  • 1.9ពាន់
  • ដោយ Sotheavy

ថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម នាយកឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍អនុគណកម្មាធិការទី២ នៃក្រុមការងារជំរុញអនុវត្តផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលទទួលបន្ទុកខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តសៀមរាប និងលោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍អនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំតាមដានការអនុវត្តសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ។

លោក ព្រួញ រិទ្ធថា អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានអានរបាយការណ៍របស់អនុគណកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត រយៈពេល ៩ ខែ ដើមឆ្នាំ២០១៩ បានឱ្យដឹងថាជាលទ្ធផលបានធ្វើការត្រួតពិនិត្យតាមដងផ្លូវ ចំនួន ១៦១ លើក រថយន្តត្រូវបានត្រួតពិនិត្យសរុប ២០.១២១ គ្រឿង នៅក្នុងនោះរថយន្តត្រឹមត្រូវតាមច្បាប់ចំនួន ១០.៧៣៦ គ្រឿង ផងដែរ ។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត បានលើកឡើងថា កន្លងមកអនុគណកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានធ្វើយុទ្ធនាការរឹតបន្តឹងតាមបណ្តាក្រុង ស្រុកមួយចំនួន ដោយមានការចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកមួយចំនួន និងបានរៀបចំកម្មវិធីសំណួរ-ចម្លើយ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ ។

ឯកឧត្តម នាយកឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានផ្តាំផ្ញើឱ្យបន្តរឹតបន្តឹតអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងការត្រួតពិនិត្យយានយន្តកែច្នៃខុសច្បាប់ បន្តការកាត់ទ្រុងយានយន្តខុសលក្ខណៈបច្ចេកទេស ការដោះរាន ការផាកពិន័យ ការផ្ទុកទំនិញខុសបច្ចេកទេស ដាក់ភ្លើងបំភ្លឺខុសបច្ចេកទេស ការបកស្កុតខ្មៅលើកញ្ចក់ យានយន្តខ្វះឯកសារ ការគ្មានប័ណ្ណបើកបរ និងបញ្ហាផ្សេងៗទៀតត្រូវបន្តបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ៕

អត្ថបទទាក់ទង