រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងបញ្ហាសំណូមពរ ជាក់ស្តែង ដែលប្រជាពលរដ្ឋលើកឡើងក្នុងអង្គវេទិកាសាធារណៈជុំទី២ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងបាត់ដំបង

  • 2.7ពាន់
  • ដោយ Sotheavy

ថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងបាត់ដំបង អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង ដែលបងប្អូនប្រជាពលរដ្ឋលើកឡើងក្នុងអង្គវេទិកា

កន្លងមករដ្ឋបាលខេត្ត ក្រុង និងសង្កាត់បានរៀបចំវេទិកា​សាធារណៈដើម្បីត្រួតពិនិត្យនិងគាំទ្រការអ​នុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា​ និងបានទទួលបញ្ហា សំណូមពរ ជាច្រើនពីបងប្អូនប្រជាពលរដ្ឋអំពី បញ្ហាផ្លូវថ្នល់ សាលារៀន បញ្ហាទឹកលិច និងបញ្ហា សំណូមពរផ្សេងៗមួយចំនួនទៀត។

ក្រោយពីអង្គវេទិការបានបញ្ចប់នៅសង្កាត់ចំការសំរោងរួចមក ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបានទទួលសំណើសុំសំណូមពរជាច្រើនពីបងប្អូនប្រជាពលរដ្ឋ ព្រមទាំងបានចុះពិនិត្យទីតាំងជាក់ស្តែងចំនួន ៣ កន្លែង រួម ៖ ចុះពិនិត្យអនុវិទ្យាល័យវត្តរំដួល ពិនិត្យប្រឡាយបង្ហូរទឹកស្អុយ និងពិនិត្យផ្លូវ ១ ខ្សែ នៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដែលបងប្អូនប្រជាពលរដ្ឋស្នើសុំជួសជុល និងស្ថាបនាថ្មី ។

សូមជម្រាបដែលថា អគាសិក្សាអនុវិទ្យាល័យវត្តរំដួល ចំនួនន ១ ខ្នង មានសភាពចាស់ទ្រុឌទ្រោម រដ្ឋបាលខេត្តនឹងរៀបចំក្រុមការងារចុះពិនិត្យវាយតម្លៃសំណើសុំទៅក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើការរុះរើ ចំណែកផ្លូវនៅក្នុងភូមិវត្តរំដួល ដែលបងប្អូនប្រជាពលរដ្ឋស្នើសុំ រដ្ឋបាលខេត្តនឹងធ្វើការស្ថាបនាផ្លូវបេតុង នៅក្នុងអំឡុងឆ្នាំ២០២០ ព្រមទាំងធ្វើជួសជុលលូ​ និងរឺហ្គា​ ផ្លូវ​លេខ 505 (ផ្លូវស្ពានឧត្តរ:) ផងដែរ៕

អត្ថបទទាក់ទង