រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត អញ្ជើញចូលរួមក្នុង”ទិវាសហប្រជាជាតិ ” ក្រោមប្រធានបទ សកម្មភាពដើម្បីអាកាសធាតុ សម្រាប់មនុស្ស និងដែនដី នៅសាកលវិទ្យាល័យបាត់ដំបង

  • 1.3ពាន់
  • ដោយ Sotheavy

ថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត និងតំណាង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមពី ទិវាសហប្រជាជាតិ ក្រោមប្រធានបទ " សកម្មភាពដើម្បីអាកាសធាតុ សម្រាប់មនុស្ស និងផែនដី " ក្រោមអធិបតីភាពក្នុងពិធី ឯកឧត្តម ជា សំអាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាង ឯកឧត្តម សាយ សំអុល រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានអញ្ជើញចូលរួមពី ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវសាកលវិទ្យាធិការនៃសាលកវិទ្យាល័យបាត់ដំបង លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាព លោកគ្រូ អ្នកគ្រូ សិស្ស និស្សិតតាមបណ្តាសាលា និងសាកលវិទ្យាល័យនានាក្នុងខេត្ត ។

លោក សឿម ប៊ុនរិទ្ធិ បានថ្លែងអំណរអរគុណចំពោះលោកស្រី ផូលលីន ថាមេស៊ីស (Pauline Tamesis) ដែលយកខេត្តបាត់ដំបងរៀបចំទិវាសហប្រជាជាតិ ឆ្នាំ២០១៩ ជាលើកទី១ ក្រោមប្រធានបទ " សកម្មភាពដើម្បីអាកាសធាតុ សម្រាប់មនុស្ស និងផែនដី " ។

លោក សឿម ប៊ុនរិទ្ធិ បានបន្តទៀតថា ខេត្តបាត់ដំបង ក៏ជាខេត្តមួយដែលជួយប្រទះនូវគ្រោះធម្មជាតិ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ រហូតបណ្តាឱ្យប៉ះពាល់អាយុវជីវិត សុខភាពមនុស្ស និងសត្វ ខូចខាតដំណាំកសិផល ហេដ្ឋានរចនាសម្ព័ន្ធជាដើម ហើយនៅក្នុងដែររាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ធក្នុងការធានាឱ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពក្នុងបរិបទការប្រែប្រួសអាកាសធាតុ ។

លោក អភិបាលរងខេត្ត បានបញ្ចាក់បន្ថែមថា នេះជាពេលវេលាមួយដែលយើងទាំងគ្នា ត្រូវតែរួមគ្នាធ្វើសកម្មភាព ដើម្បីការបម្រែបម្រួលអាកាសធាតុនេះ ពុំនោះទេប្រជាជនជំនាន់ក្រោយនឹងត្រូវរងផលប៉ះពាល់កាន់តែខ្លាំងផងដែរ។

សូមជម្រាបជូនផងដែរ នៅក្នុងនោះក៏មានដាំកូនឈើជានិមិត្តរូប តំណាងឱ្យកិច្ចការពារ ការកាត់បន្ថយការបម្រែបម្រួលអាកាស នៅបរិវេណសាកលវិទ្យាល័យបាត់ដំបង (UBB)៕

អត្ថបទទាក់ទង