រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងវេទិកា​សាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានជុំទី២ នៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង។​

  • 2.2ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃពុធ ៨ រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ​អភិបាលនៃគណៈអ​ភិបាលខេត្ត​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិចុះជួយក្រុងបាត់ដំបង លោក សុខ ហួត ប្រធានអគ្គសនីបាត់ដំបង លោក ផេង សទ្ធីុអភិបាលក្រុងបាត់ដំបង បានអញ្ចើញជាអធិបតីភាពក្នុងវេទិកា​សាធារណៈដើម្បីត្រួតពិនិត្យនិងគាំទ្រការអ​នុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា​ ជុំទី២ នៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង​ ដោយមានការអញ្ចើញចូលរួមពី អស់លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួន បងប្អូនប្រជាពលរដ្ឋជាច្រើនរូប។

បន្ទាប់លោកចៅសង្កាត់ បានអានរបាយការណ៍រួមមក ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បានប្រសាសន៍បើកអង្គវេទិកា​សាធារណៈដើម្បីត្រួតពិនិត្យនិងគាំទ្រការអ​នុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា​ ។

ថ្លែងនៅពិធីបើកអង្គវេទិកា ឯកឧត្តម ងួន រតនៈ បានជម្រាបអំពីនិតីវិធីនៃការប្រើប្រាស់ថវិការដ្ឋក្នុងការជួសជុលស្ថាបនាផ្លូវ ជូនបងប្អូនប្រជាពលរដ្ឋ និងគម្រោងនានាដែលរាជរដ្ឋាភិបាលកម្ពុជាតែអនុវត្ត។

នៅក្នុងអង្គវេទិកាបងប្អូនប្រជាពលរដ្ឋបានលើកឡើងអំពីក្តីកង្វល់ សំណូមពរ បញ្ហានានា ដូចជា ៖ បញ្ហាខ្សែភ្លើងបញ្ហាបង្គោលភ្លើង ផ្លូវថ្នល់ គ្រឿងញៀន សំណូមពរនិងសំណើសុំជួសជុលអាគារសិក្សាផងដែរ ។

ឯកឧត្តម ងួន រតនៈ បានធ្វើការពន្យល់ និងដោះស្រាយបញ្ហាមួយចំនួនដែលបានលើកឡើងក្នុងអង្គវេទិកាជូនប្រជាពលរដ្ឋ និងបញ្ហាមួយចំនួនទៀតហួសសមត្ថភាពរបស់ថ្នាក់ខេត្ត ដែលមិនទាន់បានធ្វើដោះស្រាយនឹងរៀបចំរបាយការណ៍ជូនថ្នាក់ដឹកនាំពិនិត្យដោះស្រាយបន្តផងដែរ៕

អត្ថបទទាក់ទង