រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីទិវាអន្តរជាតិជនជាតិដើម ភាគតិចពិភពលោក០៩ សីហា ២០១៩ លើកទី២៥ និងលើកទី១៥ នៅកម្ពុជា

  • 1.9ពាន់
  • ដោយ Sotheavy

ថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្ត និងជាតំណាង ឯកឧត្តម ងួន  រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីទិវាអន្តរជាតិជនជាតិដើម ភាគតិចពិភពលោក០៩ សីហា ២០១៩ លើកទី២៥ និងលើកទី១៥ នៅកម្ពុជា ដែលប្រារព្ធនៅសមាគមន៍ជនជាតិដើមភាគតិច (ជនជាតិព័រ) នៅភូមិរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ដែលរៀបចំដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ។

លោក ស៊ូ អារ៉ាហ្វាត បានថ្លែងថា៖ ភាសាជនជាតិដើមភាគតិចគឺមានសារៈសំខាន់នៅក្នុងការរស់នៅរបស់មនុស្សមិនមែការសិក្សា សមានិងការអភិវឌ្ឍនោះទេ? ប៉ុន្តែវាក៏ដូចជាកន្លែងស្តុកទុកមួយ ដើម្បីសម្គាល់អត្តសញ្ញាពីប្រវត្តិ វប្បធម៏ ប្រពៃណីនិងនិងដើម្បីលើកកម្ពស់នូវការយល់ដឹងដល់ពួកគេផងដែរដែលទាក់ទងនូវសារៈសំខាន់នៃ

លោកអភិបាលរងខេត្តបាត់ដំបងបានថ្លែងបញ្ជាក់បន្ថែមទៀតថា៖ ភាសាជនជាតិដើមភាគតិចកំពុងតែប្រឈមនឹងការបាត់បង់ ដែលជាធាតុផ្សំបាត់បង់នូវប្រពៃណី ជំនឿ សាសនា អត្តសញ្ញាណ និង វប្បធម៌ របស់ពួកគេនឹងទទួលរងការគំរាមនាពេលអនាគតផងដែរ។

លោក ស៊ូ អារ៉ាហ្វាត់ អភិ បាលរងខេត្តបាត់ដំបង បានថ្លែងសង្កត់ធ្ងន់ថា៖រាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិជនជាតិដើមភាគតិចនៅកម្ពុជា ឲ្យមានសិទ្ធិសេរីភាពដូចពលរដ្ឋខ្មែរធម្មតា មិនមានការរើសអើងអ្វីទេ?មានទាំងការផ្ដល់សេវាសុខាភិបាល ការអប់រំ សេរីភាពខាងជំនឿសាសនាជាដើម។

លោកអភិបាលរងខេត្តក៏បានជំរុញឲ្យបងប្អូនជនជាតិដើមភាគតិចទាំងអស់នៅទីនេះ ក៏ត្រូវខិត ខំថែរក្សា វប្បធម៌របស់ខ្លួនផងដែរ។ពិសេសភាសានិយាយ ព្រោះកាលណាជនជាតិណាមួយបាត់បង់នូវភាសារបស់ខ្លួនហើយ ក៏ស្មើនឹងការបាត់បង់ នូវអត្តសញ្ញាណរបស់ខ្លួនដែរ។ ដូច្នេះត្រូវតែបង្រៀនកូនចៅជំនានក្រោយរបស់ខ្លួន ឲ្យចេះនិយាយភាសារដើមរបស់ខ្លួន ចៀសវាងកុំឲ្យបាត់បង់បាន ។

លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ខេត្តបាត់ដំបង បានលើកឡើងថា៖ការប្រារព្ធទិវានេះគឺចង់បញ្ជាក់ពីការយកចិត្តទុកដាក់របស៎រាជរាជរដ្ឋាភិបាលកម្ពុជាដែលបាននិងកំពុងតែយកចិត្តទុកដាក់ពីការលើកកម្ពស់សិទ្ធិរស់នៅ របស់បងប្អូនជនជាតិដើមភាគតិច ដោយបានផ្ដល់នូវឱកាសការទទួល ស្គាល់និងផ្តល់សិទ្ធិជនជាតិដើមភាគតិចពេញលេញ ទាំងក្នុងការបញ្ចេញមតិយោបល់របស់ខ្លួនទាំងក្នុងការប្រកបនូវមុខរបរប្រចាំថ្ងៃរបស់ខ្លួន ទាំងក្នុងគោលបំណងចូលរួមយ៉ាងសកម្ម ក្នុងការងារអភិវ ឌ្ឍន៍ប្រទេសជាតិរបស់ខ្លួន។លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏បានគូសបញ្ជាក់ឲ្យដឹងផងដែរថា៖ ក្នុងខេត្តបាត់ដំបង មានជនជាតិដើមភាគតិចមួយក្រុមគឺ"ជនជាតិភាគតិចព័រ"ដែលកំពុងរស់នៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ហើយការប្រារព្វទិវាថ្ងៃនេះគឺប្រព្រឹត្តទៅនៅក្នុងសហគមន៍ជនជាតិ ភាគតិចព័រ ផ្ទាល់តែម្តង។ដែលនៅទីនេះបងប្អូនជ នជាតិដើមភាគតិចព័រ បានរស់នៅសរុបប្រមាណ១៧១គ្រួសារ និងមនុស្សរាយ៩៦០នាក់ ក្នុងនោះស្ត្រី៣៤៦នាក់ ហើយភាគច្រើនបងប្អូនប្រកបមុខ របរកសិកម្ម ធ្វើស្រែចំការ។

សូមបញ្ជាក់ថា៖ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងចំណោម១៥រាជធានី ខេត្ត មានបងប្អូនជនជាតិដើមភាគតិចសរុបចំនួន២៤ក្រុមក្នុងនោះ រួមមាន៖ព្នង កួយ ទំពួន ចារាយ គ្រឹង ព្រៅ កាវ៉ែត ស្ទៀង ក្រោល មិល កាចក់ ព័រ ខោញ ជង សួយ ថ្មូន លុន ស្អូច រដែ ខិ រអង ល្អឺន ស្ពុង និង សំរែ ដហើយពួកគេទាំនោះបានប្រើប្រាស់នូវភាសាខុសៗគ្នា និងគ្មានគំនូសអក្សរ ជាក់លាក់នោះទេ។

លោក ឆឺត ឈន តំណាងសហគមន៍ជនជាតិដើមភាគតិចព័រ បានលើកឡើងថា៖ ការរស់នៅនិងប្រកបមុខរបរចិញ្ចឹមជីវិតសព្វថ្ងៃ គឺដូចពលរដ្ឋខ្មែរធម្មតា។ ទាំងការធ្វើស្រែ ចម្ការ ហើយអ្នកខ្លះទៀត ក៏មានធ្វើជាមន្ត្រីរាជការ ឬជាគ្រូបង្រៀន ជាដើម។ ហើយការគោរពបូជាជំនឿ និង ធ្វើពិធីសែនព្រេនផ្សេងៗ គឺនៅតែធ្វើទៅតាមទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួន តពីដូនតា ចាស់ទុំ និង មេកន្ទ្រាញខ្លួន។តំណាងសហគមន៍ ក៏បានឲ្យដឹងទៀតថា៖ ពួកគេរស់នៅ ត្រូវបានអាជ្ញាធរខេត្ត និងស្រុកឃុំ យកចិត្តទុកដាក់ ព្រមទាំងផ្ដល់នូវភាពកក់ក្ដៅជូនពួកគាត់ ដូចប្រជាពលរដ្ឋខ្មែរធម្មតា ដោយពួកគាត់រស់នៅប្រកបដោយភាពសុខសាន្ត មិនមានការរើសអើង ឬប្រកាន់ជាតិសាសន៍អ្វីនោះឡើយ។ តំណាងស ហគមន៍ជនជាតិដើមភាគតិចព័រ ក្នុងស្រុកសំឡូត ក៏បានស្នើសុំឲ្យអាជ្ញាធរខេត្ត បន្តយកចិត្តទុកដាក់លើពួកគាត់និងជួយអភិវឌ្ឍន៍ជាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក៏ដូចជាការជួយថែរក្សាការពារ នូវវប្បធម៌ពួកគាត់កុំឲ្យបាត់បង់ ៕

អត្ថបទទាក់ទង