លោក អ៊ុយ សុធាវី អញ្ជើញជាអធិបតីភាក្នុងពិធីប្រកាសតែងតាំង អភិបាលរងស្រុកចំនួន០៣រូប ក្នុងខេត្តបាត់ដំបង ដើម្បីបំពេញនូវរចនាសម្ព័ន្ធរដ្ឋបាលស្រុក
ថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ លោក អ៊ុយ សុធាវីអភិបាលរងខេត្តបាត់ដំបង នៅក្នុងពិធីប្រកាសតែងតាំងអភិបាលរងស្រុក ចំនួន ០៣រូប ក្នុងនោះស្រុកសំពៅលូន ចំនួន១រូប លោក យន់ ហន ឋានន្តរស័ក្តិ៍នាយក្រមការថ្នាក់លេខ៦ ជាអភិបាលរងស្រុកសំពៅលូន និងស្រុកបវេលចំនួន ២ រូប រួមមាន ៖ លោក ចា សាវៀង ឋានន្តរស័ក្តិ៍គ្រូបង្រៀនកម្រិតមូលដ្ឋានដើមខ្សែពិសេស ថ្នាក់លេខ៦ នៃក្រសួងអប់រំ យុវ ជននិងកីឡា ជាអភិបាលរងស្រុកបវេល និងលោក គឹម ចិន្តា ឋានន្តរស័ក្តិ៍ មន្ត្រីបច្ចេកទេសមធ្យមដើមខ្សែថ្នាក់លេខ៦នៃក្របខ័ណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូនឲ្យចូលកាន់មុខតំណែងជាអភិបាលរងស្រុកបវេល។
នៅក្នុងឱកាសនេះដែរ លោក អ៊ុយ សុធាវី អភិបាលរងខេត្តដល់រដ្ឋបាលស្រុកត្រូវយកចិត្តទុកដាក់ ចំពោះមន្ត្រីរាជការ ក្រោមឱវាទ គឺជាគន្លឹះដ៏សំខាន់ដើម្បីកៀរគរប្រមែប្រមូលកម្លាំងសរុប មធ្យោបាយសរុប វិធានការសរុប ក្នុងការជួយរាល់ភារកិច្ចដល់រដ្ឋបាលស្រុក និងមានស្មារតីចូលរួមនូវក្នុងការបំពេញការងារ ប្រកបដោយឆន្ទៈខ្ពស់។ ការថ្លែងដោយការក្រើនរំលឹក និងការដាស់តឿនជម្រុញដល់ថ្នាក់ដឹកនាំរួម និងមន្ត្រីមូលដ្ឋាន ដែលចំណុះរដ្ឋបាលស្រុកទាំង២ ដែលត្រូវបានតែងតាំងចូលកាន់មុខតំណែងជាអភិបាលរងស្រុកបវេល និងស្រុកសំពៅលូនខេត្តបាត់ដំបង ត្រូវចេះធ្វើការរួមគ្នាជាធ្លុងសាមគ្គីដ៏រឹងមាំរវាងគណៈអភិបាល និងក្រុមប្រឹក្សាស្រុករវាងថ្នាក់លើនិងថ្នាក់ក្រោមរបស់ខ្លួនឲ្យបានល្អប្រសើរដើម្បីបញ្ចៀសឲ្យបានពីការមើលបំណាំគ្នា ខ្វះភាពទំនុកចិត្តគ្នារហូតឈានទៅដល់ការបែកបាក់ផ្ទៃក្នុងថែមទាំងបង្កឲ្យកិច្ចការផ្តល់សេវារដ្ឋបាលទូទៅ និង សេវារដ្ឋបាលសាធារណៈក្នុងសាលាស្រុកទាំងមូល មានភាពស្មុគ្រស្មាញបង្កភាពអសកម្មមិនបានបម្រើដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋឲ្យបានដិតដល់។ ហើយអ្វីដែលផ្តោតជាសំខាន់គឺ៖អភិបាលរង ត្រូវតែគោរពនិងទទួលភារកិច្ចការចាត់តាំងការងារពីគណៈអភិបាលស្រុកដោយត្រូវធ្វើជាជំនួយការជួយដល់គណៈអភិបាលស្រុក។
លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានបន្ថែមទៀតថា៖ក្នុងអាណត្តិទី៦នេះ រាជរដ្ឋាភិបាលនៅតែបន្តយកគោលការណ៍នៃការអនុវត្តការងារតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ ដែលជាគោលការណ៍ក្នុងការគ្រប់គ្រងរដ្ឋបាលដ៏មានប្រសិទ្ធភាពសម្រាប៎ប្រើប្រាស់ជាគោលដៅយូរអង្វែងក្នុងការអភិវឌ្ឍប្រព័ន្ធរដ្ឋបាលសាធារណៈ ប្រកបដោ យតម្លាភាព។ ត្រូវលើកកម្ពស់នូវមនសិការវិជ្ជាជីវៈរបសមន្ត្រូរាជការ។ត្រូវមានការផ្លាស់ប្តូរ នូវ ឥរិយាបថអាកប្បកិរិយាក្នុងការដឹកនាំការងារ។ត្រុវខិតខំពង្រឹងនូវសមត្ថភាព ក្នុងភាពជាអ្នកដឹកនាំ។ ត្រូវមានគំនិតផ្តួចផ្តើមនិងមនសិការកាងារប្រកបដោយតម្លាភាព គណនេយ្យភាព និងអភិបាលកិច្ចល្អជាប់ជាប្រចាំ។ត្រូវខិតខំបង្រួមនូវបញ្ហានិងត្រូវចេះដោះស្រាយនូវបញ្ហា?ដោយមិនត្រូវបង្កើតឲ្យមានបញ្ហាថ្មីឡើងវិញឡើយ។ ជាមួយគ្នានេះគណៈអភិ បាលក៏ត្រូវចេះបែងចែកភារកិច្ចទទួលខុសត្រូវនិងចែករំលែកការងារដល់អភិបាលរង ដើម្បីជួយដល់គណៈអភិបាលស្រុកក្នុងការដឹកនាំរួមដើម្បីប្រសិទ្ធភាពនិងប្រសិទ្ធផលនូវក្នុងការអភិវឌ្ឍន៍ស្រុករបស់ខ្លួនឲ្បសើរឡើង។
លោកអិបាលរងខេត្តបានផ្តោតសំខាន់ចំពោះការបំរើនិងផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យបានកាន់លឿន កាន់តែរហ័សនិងត្រូវផ្តល់នូវទំនុកចិត្តដល់ពួកគាត់ ចៀសវាងមានការថ្នាំងថ្នាក់ជាមួយយើង។ជាពិសេសត្រូវក្តាប់នូវរាល់សំណូម ពររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន តាមរយៈនៃអង្គវេទិកាសាធារណៈ ដើម្បីទទួលបានព័ត៌មានហើយក៏ត្រូវរួមគ្នាខិតខំដោះស្រាយឆ្លើយតបឲ្យទាន់សភាពការណ៍ នូវរាល់បញ្ហាក្តីកង្វល់ទាំងឡាយ និងធ្វើការកែលម្អ ដើម្បីបង្កើននូវជំនឿទុកចិត្តពីប្រជាពលរដ្ឋ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាត)