រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration

រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលក្រួសធម្មជាតិប្រវែងជាង០៣គ.ម នៅក្នុងឃុំសន្តិភាព ស្រុក សំពៅលូន របស់ ខេត្តបាត់ដំបង

ដោយ Sotheavyចំនួនទស្សនា (318)

ផ្លូវលំជនបទចំនួន២ខ្សែប្រវែង៣.៤៥០ម៉ែត្រ ស្ថិតនៅក្នុង ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ត្រូវបានអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានស្ថាបនានិងកែលម្អជួសជុលឲ្យប្រសើរឡើងវិញដោយចាក់ក្រាលក្រួសធម្មជាតិ និងប្រើប្រាស់កញ្ចប់ថវិកាឃុំ ឆ្នាំ២០១៩ដើម្បីឆ្លើយតបទៅនឹងសំណូមពរដ៏ទទូចរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយក៏ជាផែន ការនៃគម្រោងអាទិភាពរបស់ឃុំ ដើម្បីជាប្រយោជន៍ជួយសម្រួលដល់ការធ្វើដំណើរការដឹកជញ្ជូននូវកសិផលបងប្អូនប្រជាពលរដ្ឋរស់នៅទីនេះ និងជួយសម្រួលដល់ការធ្វើចរាចរណ៍ទៅ-មកឆ្លងកាត់ពីតំបន់ផ្សេងៗ កំពុងតែប្រឈម ជួបការលំបាកខ្លាំងឲ្យកាន់តែមានភាពងាយស្រួលឡើងវិញ។

នេះបើតាមការគូសបញ្ជាក់របស់លោក សួនសែន មេឃុំសន្តិភាព នៅក្នុងឱកាសបើកការដ្ឋានសាងសង់នូវផ្លូវក្រាលក្រួសធម្មជាតិ ចំនួន០២ខ្សែ ក្នុងមូលដ្ឋានខ្លួន ដោយប្រើប្រាស់នូវថវិកាគាំទ្រឃុំឆ្នាំ២០១៩ ដែលមានតម្លៃសរុប ៨៨លាន៥៧២
ពាន់៨១៧រៀល (ប៉ែតសិបប្រាំបីលាន ប្រាំរយចិត្តសិបពីរពាន់ប្រាំបីរយដប់ប្រាំពីររៀល) និង ថវិកាចូលរួមពីប្រជាពលរដ្ឋក្នុងឃុំ ចំនួន៨៨៦ពាន់៩០០រៀល។ក្នុងនោះខ្សែទី១ ចាប់ពីចំណុចផ្លូវជាតិលេខ៥៧បេទៅចំណុចអូរតាម៉ៅនិងខ្សែទី២ពីផ្លូវវិស្វកម្មទៅចំណុចភ្នំស្រែសរុបប្រវែង៣.៤៥០ម៉ែត្រដោយចាក់ក្រាលក្រួសធម្មជាតិ កម្រាស់០,២០ម៉ែត្រ និងទទឹងផ្លូវប្រវែង០៤ម៉ែត្រនិងបានដាក់លូចំនួន០២ កន្លែងផងដែរ។

ថ្លែងនៅក្នុងឱកាសអញ្ជើញបើកការដ្ឋាន ធ្វើផ្លូវលំជនបទចាក់ក្រាលក្រួសធម្មជាតិ នៅក្នុងភូមិសាស្រ្តខាងលើ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៩នេះ លោក អ៊ុយ សុធាវី អភិបាលរងខេត្ត ជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថា៖ថវិកាដែលយកមកអភិវឌ្ឍន៍ផ្លូវនេះគឺជាគម្រោងរបស់មូលនិធិឃុំសង្កាត់ ដោយអាជ្ញាធរបានធ្វើការប្រមូលកៀងគរពីសប្បុរសជននានា និងពីក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយសមិទ្ធផលផ្លូវលំជនបទថ្មីទាំង០២ខ្សែខាងលើនេះនៅក្រោយពេលដែលធ្វើរួចរាល់ហើយនោះវាក៏និងជួយសម្រួលដល់ការធ្វើដំណើរ ក្នុងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារនានា បានចេញ ចូល និងទៅមកបានងាយស្រួលហើយថែមទាំងបានជួយលើកកម្ពស់នូវសោភ័ណភាពនៅក្នុងភូមិឃុំរបស់ខ្លួនឲ្យកាន់តែមានភាពល្អប្រសើឡើង ថែមទៀតផង។

ហើយសមិទ្ធផលថ្មីៗ ដែលកំពុងតែដំណើរការចាប់ផ្តើមកសាងបន្ថែមទៀតក្នុងថ្ងៃនេះ គឺមិនអាចកាត់ផ្តាច់បានពីកត្តាសុខសន្តិភាព ដែលប្រទេស ជាតិ និងប្រជាជនយើងកំពុងតែទទួលបាន ពេញផ្ទៃប្រទេសនិងក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើជាស្នូលក្នុងការដឹកនាំប្រទេសជាតិឲ្យទទួលបាននូវសុខសន្តិភាព ពេញលេញ បរិបូរណ៍ មានកំណើនសេដ្ឋកិច្ចប្រចសំពីមួយឆ្នាំទៅមួយឆ្នាំ និងមានការរីកចំរើនអភិវឌ្ឍន៍លើគ្រប់វិស័យ និងបានធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើងកាត់បន្ថយបាននូវភាពក្រីក្រជាបន្តបន្ទាប់។ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលរងខេត្តបាត់ដំបង ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ នៅក្នុងស្រុកសំពៅលូន បំផុសឲ្យចូលរួមហូបអំបុកឲ្យបានគ្រប់ៗគ្នានៅថ្ងៃបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ នៅពេលខាងមុខនេះ។

លោកអភិបាលរងខេត្ត ក៏បានសម្ដែងនូវការកោតសរសើរដល់អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ក្នុងឃុំសន្តិភាព ស្រុកសំពៅលូន ដែលបានខិតខំរៀបចំត្រួតពិនិត្យលើគម្រោងអាទិភាពនៅក្នុងឃុំខ្លួនក្នុងការបើកការដ្ឋានធ្វើផ្លូវនេះ។ក្នុងខណៈពេលដែលបណ្តាឃុំ-សង្កាត់មួយចំនួន នៅមិនទាន់អនុវត្តន៍គម្រោងរបស់ខ្លួនបាននៅឡើយ។ថែមទាំងបង្កឲ្យមានការយឺតយ៉ាវក្នុងការអនុវត្តន៍នូវគម្រោង និងអាចមានការប៉ះពាល់ទៅដល់ការងារអភិវឌ្ឍន៍នៅ ក្នុងមូលដ្ឋានខ្លួនផ្ទាល់ របស់ខ្លួន ថែមទៀតផង៕ (អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យ016 717 129
017 448 348
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍015 836 969
077​ 747 496
លេខទទួលព័ត៌មាន(ប៉ូលីស)0977780014

BATTAMBANG WEATHER

ព័ត៌មានជាប់ទាក់ទង

ផ្លូវលេខ 1, ទល់មុខស្ពានថ្មចាស់បាត់ដំបង

អ៊ីមែល : info@battambang.gov.kh

លេខទូរស័ព្ទ : (+855)53 732 137

© 2019

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តបាត់ដំបង

កែប្រែចុងក្រោយ : 4 ថ្ងៃមុន