រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ខេត្តបាត់ដំបងនឹងមានមជ្ឈមណ្ឌលកីឡាដ្ឋានជាតិ និងអា គារបណ្ណាល័យមួយនៅក្នុងសាកលវិទ្យាល័យបាត់ដំបង

  • 1.8ពាន់
  • ដោយ SokMean

នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០១៩នេះ ឯ.ឧ ច័ន្ទ សុ ផល ជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ឯ.ឧ ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងវត្តមាន ឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យទីតាំងដែលគ្រោងសាងសង់ នូវ មជ្ឈមណ្ឌកីឡា​ដ្ឋានជាតិ និង​ចុះត្រួតពិនិត្យបណ្ណាល័យមួយ ដែលបានធ្វើ ការសាងសង់មិនទាន់រួចរាល់ជាស្ថាពរ ដើម្បីរៀបចំចាបដំ់ណើរការបន្តការសាងសង់នៅក្នុងពេលឆាប់ៗខាងមុខនេះ ដែលស្ថិតនៅក្នុងបរិវេណ នៃ សកលវិទ្យាល័យបាត់ដំបង 
UBB. ក្រុង-ខេត្តបាត់ដំបង។

        តាមការគូសបញ្ជាក់ពី ឯ.ឧ ខាន់ ម៉ាណេរ រដ្ឋលេខាជិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បានថ្លែងឲ្យដឹង ក្នុងឱកាស ចុះពិនិត្យទីតាំងដែលគ្រោងសាងសង់សំណង់ថ្មីនូវអាគារ មជ្ឈមណ្ឌលកីឡាដ្ឋានជាតិ និងដើម្បីសាងសង់បង្ហើយនូវអាគារបណ្ណាល័យមួយ ដែលបានផ្អាកដំណើរការ ក្នុងការ សាងសង់មួយរយៈ។ឯ.ឧ ខាន់ ម៉ាណេរ បានបន្តទៀតថា៖
ក្រោមគំនិតផ្តួចផ្តើម របស់ សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារ ចុះជួយខេត្ត និងជា អ្នកតំណាងរាស្ត្រ
មណ្ឌល ខេត្តបាត់ដំបង និងឯ.ឧ ទេសរដ្ជមន្ត្រី ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន នឹងរៀប
ចំសាងសង់ជាមជ្ឈមណ្ឌលកីឡាដ្ឋានជាតិ "ខ្នាតធំ"ដែល
សាងសង់ជាសាលធំមានប្រក់ដំបូល ក្នុងនោះមាន អាង ហែលទឹក, តារាងកីឡាបាល់ទះ, តារាងបាល់បោះ ដែលមានលក្ខណៈ "ខ្នាតអន្តរជាតិ" សំរាប់ត្រៀមក្នុងការហ្វឹក ហាត់និងជាទីកន្លែងសម្រាប់ការប្រកួតកីឡាស៊ីហ្គេម sea game2023ខាងមុខ។ 

      ជាមួយគ្នានេះផងដែរ ក្រុមការងារក៏បានចុះមកពិនិត្យ មើលនូវទីតាំងក្នុងសកលវិទ្យាល័យបាត់ដំបង(UBB.) ដើ ម្បីគ្រោងធ្វើការសាងសង់បង្ហើយ នូវ សំណង់អាគារបណ្ណា ល័យនៅទីនេះដែលបានផ្អាកការសាងសង់មួយរយៈកន្លង
មក។ ហើយនៅពេលនេះក្រោមគំនិតផ្តួចផ្តើមឡើងដោយ សម្តេចក្រឡាហោម ស ខេង និង ឯ.ឧ ទេសរដ្ជមន្ត្រី ស៊ុន ចាន់ថុល ផ្ទាល់ផងដែរ។ តាមការរំពឹងទុកសមិទ្ធផលទាំង
០២ ខាងលើនិងលេចចេញនូវរូបរាងយ៉ាងពិតប្រាកដក្នុងពេលឆាប់ៗ ដ៏ខ្លីខាងមុខនេះ៕ មានវីដូរខាងក្រោម៖

អត្ថបទទាក់ទង