រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងលោក អភិបាលរងស្រុកឯកភ្នំ ខេត្តបាត់ដំបង

  • 2.6ពាន់
  • ដោយ Sotheavy

រសៀលថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំង លោក សៀវ ប៊ុនសៀន ជាអភិបាលរងនៃគណៈអភិបាលស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត លោកប្រធាន និងសមាជិក ក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរងស្រុក ប្រធាន អនុប្រធានការិយាល័យជុំវិញស្រុក និងកងកម្លាំង មន្ត្រីរាជការជាច្រើនអញ្ជើញចូលរួម។

បន្ទាប់ពីលោកអភិបាលស្រុកឯកភ្នំ បានអានរបាយការណ៍សង្ខេបរបស់រដ្ឋបាលស្រុករួចមកលោក សៀវ ប៊ុនសៀន អភិបាលរងនៃគណៈអភិបាលស្រុកឯកភ្នំ ខេត្តបាត់ដំបង បានធ្វើសេចក្តីប្តេជ្ញាចិត្ត ក្នុងការសាមគ្គីភាពផ្ទៃក្នុង និងយកអស់កម្លាំងកាយជំនាញ ដើម្បីបម្រើប្រយោជន៍សាធារណៈ។

លោក សឿម ប៊ុនរិទ្ធិ ក៏បានផ្តាំដល់រដ្ឋបាលស្រុកឯកភ្នំ បន្តខិតខំកចិត្តទុកដាក់ក្នុងផ្តល់សេវានានាជូនបងប្អូនឲ្យបានទាន់ពេលវេលា នៅក្នុងណែនាំរដ្ឋបាលស្រុក គណៈបញ្ជាការឯកភាពត្រូវខិតខំបង្ក្រាប និងលុបបាត់ការប្រើប្រាស់ ការជួញដូរគ្រឿងញៀននៅមូលដ្ឋាន ការបង្ក្រាបការកាប់ទន្ទ្រានព្រៃលិចទឹកដែលជាដែនជម្រកត្រីពងផងដែរ ។

អត្ថបទទាក់ទង