រសៀលថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងការបិទ ពីធីអុំទូក បណ្តែតប្រទីបខេត្តបាត់ដំបង ឆ្នាំ២០១៩ នៅវេទិកាអុំទូកខេត្តបាត់ដំបង ។
ពិធីនេះផងដែរក៏មានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្តបាត់ដំបង អភិបាលខេត្តពោធិ៍សាត់ អភិបាលខេត្តបន្ទាយមានជ័យ អភិបាលខេត្តប៉ៃលិន ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្តម អគ្គកុងស៊ុល ចិន វៀតណាម និងកូរ៉េ ប្រចាំខេត្តសៀមរាប មន្ទីរ អង្គភាព មន្ត្រីរាជការ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញចូលរួមទស្សនាយ៉ាងច្រើនកុះករ ។
សូមជម្រាបផងដែរថា ជារៀងរាល់ឆ្នាំរដ្ឋបាលខេត្តបាត់ដំបង តែងតែរៀបចំពិធីអុំទូក បណ្តែតប្រទីប អបអរសាទរថ្ងៃបុណ្យចេញព្រះវស្សា និងដើម្បីជ្រើសកីឡាករ កីឡាការនីទូក យកទៅចូលរួមប្រណាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅធានីភ្នំពេញ នាពេលខាងមុខ ហើយក៏ដើម្បីរបង្កលក្ខណៈជូនបងប្អូនប្រជាពលរដ្ឋរីករាយសប្បាយផងដែរ ។ នេះជាលើកទី១៩ ហើយដែលរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំឡើង ពិធីអុំទូក បណ្តែតប្រទីបនេះឡើង ដែលមានរយៈពេល២ថ្ងៃ ដោយចាប់ពីថ្ងៃទី ១២-១៣ ខែតុលា ឆ្នាំ២០១៩ ក្នុងនោះក៏មានការតាំងពិព័រណ៍ផលិតផល ប្រគុំតន្រ្តី បាញ់កាំជ្រួច បង្ហោះគោម ។ល។
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណអភិបាលខេត្តបាត់ដំបង បានឡើងអានសន្ទរកថាស្វាគមន៍ និងរបាយការណ៍ស្តីពីលទ្ធផលការប្រណាំងទូក ឆ្នាំ២០១៩នេះ ។ សម្រាប់រយៈពេល៣ថ្ងៃ ដោយចាប់ពីថ្ងៃទី ១១-១២-១៣ ខែតុលា ឆ្នាំ២០១៩ ក្នុងធីអុំទូក បណ្តែតប្រទីបខេត្តបាត់ដំបង ឆ្នាំ២០១៩នេះ មានភ្ញៀវទេសចរណ៍ចូលរួមលេងកំសាន្ត ទស្សនា សរុបចំនួន ៥២៣,៨១០ នាក់ កើនឡើង ២៤.៥៥ % ធៀបនឹងឆ្នាំ២០១៨ ដែលមាន ៤២០,៥៥០ នាក់ ។
សម្តេចក្រឡហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍សំណេះសំណាលជាមួយកីឡាករ កីឡាការនីប្រណាំងទូក និងបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមទស្សនាក្នុងពិធីអុំទូក បណ្តែតប្រទីប ខេត្តបាត់ដំបង ឆ្នាំ២០១៩នេះ ព្រមទាំងបានកោតសរសើរ និងថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្តបាត់ដំបង អង្គភាពពាក់ព័ន្ធ សប្បុរសជនទាំងអស់ដែលបានចូលរួមរៀបចំ និងជួយឧបត្ថម្ភគាំទ្រ ក្នុងពិធីអុំទូក បណ្តែតប្រទីប ខេត្តបាត់ដំបង ឆ្នាំ២០១៩ នេះ។ ក្នុងនោះផងដែរ សម្តេច ក៏បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ប្រគល់ពាន ដល់កីឡាករ កីឡាការនី ដែលបានទទួលជ័យលាភី ។
សូមបញ្ជាក់ផងដែរថាឆ្នាំនេះមានទូកចូលរួមប្រកួតចំនួន២៦ទូក កីឡាករ កីឡាការនីមានចំនួន ១០៦៥នាក់ កីឡាការនីចំនួន៦០នាក់ ។ ចំពោះលទ្ធផល មានដូចខាងក្រោម៖
១.ទូកង ខ្នាតវែង ប្រពៃណី កម្រិត (ក)
-ចំណាត់ថ្នាក់លេខ១ គឺបានទៅទូក នរិន្ទរង្សី ស្រីសពិ័យចិត្របុត្រ របស់វត្តឯករង្សី ។
-ចំណាត់ថ្នាក់លេខ២ បានទៅទូក មោងឬស្សីបរីដំបងដែក របស់សាលាស្រុកមោងឬស្សី ។
-ចំណាត់ថ្នាក់លេខ៣ បានទៅទូកសុវណ្ណភេត្រាបាត់ដំបងសជ័យ របស់សាលាក្រុងបាត់ដំបង ។
១.១ ទូកង ខ្នាតវែង ប្រពៃណី កម្រិត (ខ)
-ចំណាត់ថ្នាក់លេខ១ គឺបានទៅទូក បុទុមពេជ្របារមីក្សត្រីយ៍ក្តុល របស់ សាលាស្រុកបវេល។
-ចំណាត់ថ្នាក់លេខ២ បានទៅទូក ព្រែកលួងមានជ័យបារមីបូព៌ា របស់សាលាខេត្តបាត់ដំបង ។
-ចំណាត់ថ្នាក់លេខ៣ បានទៅទូក សុខាសជ័យបារមីជណ្តើរស្វា របស់មន្ទីរសុខាភិបាលខេត្ត ។
២.ទូកខ្នាតខ្លី ប្រពៃណី ផ្នែកបុរស (ចំណុះ២២នាក់) កម្រិត(ក)
-ចំណាត់ថ្នាក់លេខ១ គឺបានទៅទូក ក្មេងវត្តបាត់ដំបង បារមីតេជោសែនជ័យ របស់សាខាព័ន្ធដាខេត្តបាត់ដំបង ។
-ចំណាត់ថ្នាក់លេខ២ គឺបានទៅទូក បុប្ផាជាយដែនយាយម៉ៅមានរិទ្ធិ របស់សាលាស្រុកកំរៀង ។
-ចំណាត់ថ្នាក់លេខ៣គឺបានទៅទូក សង្គមកិច្ចសែនជ័យបារមីមានរិទ្ធិ របស់មន្ទីរសង្គមកិច្ច ។
-ចំណាត់ថ្នាក់លេខ៣ស្ទួន គឺបានទៅទូក ខេមរៈមានជ័យបារមីកងពល៥១ របស់យោធភូមិភាគទី៥ ។
២.១ ទូកខ្នាតខ្លី ប្រពៃណី ផ្នែកបុរស (ចំណុះ២២នាក់) កម្រិត(ខ)
-ចំណាត់ថ្នាក់លេខ១ គឺបានទៅទូក ធនាគារស្រូវកម្ពុជា ភីអិលសុី របស់ ធនាគារស្រូវកម្ពុជា ភីអិលសុី របស់។
-ចំណាត់ថ្នាក់លេខ២ គឺបានទៅទូក អ្នកស្ម័គ្រចិត្តសាមគ្គីមានជ័យបារមីមនុស្សធ៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ។
-ចំណាត់ថ្នាក់លេខ៣ គឺបានទៅទូក យុវជនបាត់ដំបងសជ័យបារមីគង្គារ របស់ ស.ស.យ.ក ខេត្តបាត់ដំបង ។
-ចំណាត់ថ្នាក់លេខ៣ ស្ទួន គឺបានទៅទូក ហនុមានរាជសីហ៍បារមីតេជោ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។
៣.ទូកខ្នាតអន្តរជាតិ ផ្នែកបុរស ចំណុះ២២នាក់
-ចំណាត់ថ្នាក់លេខ១ គឺបានទៅទូក បាណន់មានជ័យបារមីដំបងដែក របស់សាលាស្រុកបាណន់។
-ចំណាត់ថ្នាក់លេខ២ គឺបានទៅទូកផ្សោតមានជ័យដែនដីសុវណ្ណ របស់មន្ទីររៀបចំដែនដី នគរូនីយកម្ម សំណង់ និងសុរិយោដីខេត្ត ។
-ចំណាត់ថ្នាក់លេខ៣ គឺបានទៅទូក អានន្តនាគរាជ របស់ មន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង ។
-ចំណាត់ថ្នាក់លេខ៣ ស្ទួន គឺបានទៅទូក វើលមេកអុីមឺចិនសុី ក្លាហាន របស់មន្ទីរពេទ្យ Emergency ។
៤.ទូកខ្លីអន្តរជាតិ ផ្នែកនារី ចំណុះ២២នាក់
-ចំណាត់ថ្នាក់លេខ១ គឺបានទៅទូក អប់រំសែនជ័យ យុវវ័យមានរិទ្ធិ របស់មន្ទីរ អ់រំយុវជន និងកីឡាខេត្ត ។
-ណាត់ថ្នា់លេខ២ គឺបានទៅទូក នារីមានជ័យ របស់មន្ទីរកិច្ចការនារីខេត្ត ។