រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សម្តេចក្រឡាហោម ស ខេង អញ្ជើញពិនិត្យការសាងសងអគារសិក្សាថ្មី ចំនួន ២ ខ្នង នៅស្រុកថ្មគោល និងស្រុកបវេល

  • 1.6ពាន់
  • ដោយ Sotheavy

ព្រឹកថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចុះពិនិត្យអគារសិក្សាថ្មីនៅវិទ្យាល័យជ្រៃ ស្រុកថ្មគោល និងអគារសិក្សាថ្មី នៅអនុវិទ្យាល័យខ្នាចរមាស និងពិនិត្យមើលអគារសិក្សាវិទ្យាល័យបវេល ចាស់ទ្រុឌទ្រោម ដែលការចុះពិនិត្យអគារសិក្សានេះដែលមានការអញ្ជើញចូលរួម ឯកឧត្តម រដ្ឋលេខាធិការ អគ្គនាយក ឯកឧត្តម ទីប្រឹក្សាក្រសួង លោកប្រធានមន្ទីរ លោកអភិបាលស្រុក សមាជិកក្រុមប្រឹក្សា និងលោកគ្រូអ្នកគ្រូផងដែរ ។

សូមជម្រាបជូនផងដែលថា អគារសិក្សាថ្មីវិទ្យាល័យជ្រៃ ចំនួន ១ខ្នង ស្រុកថ្មគោល ជាអំណោយរបស់ សម្តេចក្រឡាហោម ស ខេង ដែលមានកម្ពស់ ២ ជាន់ ស្មើនឹង១២ បន្ទប់ និងអគារអនុវិទ្យាល័យខ្នាចរមាស នៅអគារសិក្សាថ្មី ១ ខ្នង មានកម្ពស់ ២ ជាន់ ស្មើនឹង ១០ បន្ទប់។

បន្ទាប់ពីចុះពិនិត្យអគារសិក្សាចំនួន ២ ខ្នង នៅវិទ្យាល័យជ្រៃ ស្រុកថ្មគោល ១ ខ្នង និងអនុវិទ្យាល័យខ្នាចរមាស ចំនួន ១ ខ្នង រួចមក សម្តេច បានបន្តដំណើរពិនិត្យអគារសិក្សាវិទ្យាល័យបវេល ដែលមានអគារមួយខ្នងចាស់ទ្រុឌទ្រោមផងដែរ៕

អត្ថបទទាក់ទង