រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញសំណេះសំណាលកីឡាករ កីឡាកានី ទូក ចំនួន ១០៦៥ នាក់

  • 1.4ពាន់
  • ដោយ Sotheavy

ព្រឹកថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញសំណេះសំណាលកីឡាករ កីឡាកានីទូក ចំនួន ១០៦៥ នាក់ នៅបរិវេណវត្តពិភិតធារាម និងបរិវេណសាលាខេត្តបាត់ដំបង នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត គណៈកម្មការបុណ្យអុំទូកខេត្ត កីឡាករ កីឡាកានី ជាច្រើនរូប។

ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន និងសប្បុរសជនទាំងអស់ ដែលជួយឧបត្ថម្ភគាំទ្រដល់កីឡាករ កីឡាកានី ទូក ក្នុងឱកាសបុណ្យអុំទូកខេត្តនាពេល ។

ឯកឧត្តម បានបន្តផ្តាំផ្ញើដល់កីឡាករ កីឡាកានីទូក ទាំងអស់ សូមថែរក្សានូវសុខភាពឱ្យបានល្អ និងប្រឹងប្រែងប្រកួតប្រជែងដណ្តឹមយកជ័យលាភី ដើម្បីត្រៀមប្រកួត នៅរាជធានីភ្នំពេញ នាថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ។

បន្ទាប់ពីធ្វើការសំណេះសំណាលរួច ឯកឧត្តម បានប្រគល់ថវិកា និងភេសជ្ជៈជូនដល់ក្រុមកីឡាករ កីឡាកានី ចំនួន ២៦ ទូក ក្នុងមួយទូកៗទទួលបានភេសជ្ជៈចំនួន ១៤ កេះ សម្រាប់ទូកខ្នាតខ្លី និង ១៨ កេះសម្រាប់ទូកខ្នាតវែង ដោយឡែកទូក បុទុមពេជ្របារមីក្សត្រក្តុល ដែលទទួលថវិកាឧបត្ថម្ភផ្ទាល់ពីក្រុមហ៊ុន ខេស៊ីមិន ចំនួន ២០.៣០០.០០០៛ ។

អត្ថបទទាក់ទង