រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

អាជីវករលក់ចំណីអាហារនៅផ្សារថ្មគោល៤៧តូប សប្បាយរីករាយបន្ទាប់ពីតំណាងសម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យអាជីវករលក់ចំណីអាហារនៅផ្សារថ្មគោលចូលលក់បន្តទៀត

  • 2.5ពាន់
  • ដោយ SokMean

(បាត់ដំបង) ៖ ថ្ងៃអង្គារ៍ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ អាជីវករលក់ចំណីអាហារនៅផ្សារថ្មគោល៤៧តូបស្មើនឹង១១៣នាក់ បានសប្បាយរីករាយ បន្ទាប់ពីឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ជាតំណាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសឱ្យអាជីវករលក់ចំណីអាហារនៅផ្សារថ្មគោលចូលលក់ បន្តទៀត ។

ការប្រកាសនេះបានធ្វើឡើងនៅបរិវេណសាលាស្រុកថ្មគោល ដោយមានការចូលរួមពីឯកឧត្តម អភិបាលរងនៃអភិលខេត្ត លោកអភិបាលស្រុកថ្មគោល កងកម្លាំង និងអាជីវករផ្សារមួយចំនួន ចូលរួមផងដែរ។

បន្ទាប់ពិលោក គឹម វណ្ណៈ អភិបាលស្រុកថ្មគោលបានរៀបរាប់ពីប្រវត្តិផ្សារថ្មគោល ដែលបានដាក់ឱ្យ ដំណើរការឱ្យអាជីវករចូលលក់ដូររហូតមក មានរយៈពេល១១ឆ្នាំមកហើយ លុះដល់ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះក៏មានការផ្ទុះឡើងរវាងភាគីប្រក្រុមហ៊ុនផ្សារថ្មគោលនេះ ដែលមានលោក ហេង ឆាត ជាប្រធានក្រុមហ៊ុនផ្សារថ្មគោលយើងនេះបានប្រាប់ទៅអាជីវករលក់ដូរផ្នែកចំណីអាហារ ជួរជំហៀងផ្សារដើម្បីយកដីនេះធ្វើជាផ្ទះល្វែងលក់វិញ បើតាមពាក្យបណ្តឹងរបស់អាជីបករបានប្តឹងមក រដ្ឋបាលស្រុកឱ្យជួយដោះស្រាយ ហើយអាជ្ញាធរស្រុកក៏បានធ្វើការដោះស្រាយច្រើនលើកច្រើនសារ មកហើយតែពុំទាន់ទទួលលទ្ធផលសោះ ទើបឯកឧត្តមអភិបាលខេត្តបាត់ដំបង បានចុះមកដោះស្រាយ។

បន្ទាន់ពីមានបណ្តឹងតវ៉ារវាងអាជីវករលក់ដូរចំណីអាហាររ៉បខាងក្រៅផ្សារប្តឹងតវ៉ាទៅលោកប្រធានក្រុមហ៊ុនផ្សារជាច្រើនលើកច្រើនសារមកហើយនោះ តំណាងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានឯកឧត្តម  ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ចុះមកដោះស្រាយ និងប្រកាសឱ្យអាជីវករលក់ដូរចំណីអាហារទាំងអស់ត្រូវចូលមកលក់ដូចដើមវិញ។

ឯកឧត្តម ងួន រតនៈ បានបញ្ជាក់ថា ដោយមើលឃើញការលំបាករបស់ប្រជាពលរដ្ឋជាក់ស្តែង អាជីវករលក់ដូរចំណីអាហារនៅផ្សារថ្មគោលទាំង១១៣នាក់ស្មើនឹង៤៧តូបនេះ ជួបប្រទះការលំបាក និងដោយមានការណែនាំនិងអនុសាសន៍ផ្ទាល់របស់សម្តេចតេជោ ឯកឧត្តមអភិបាលខេត្ត បានចុះមក ដោះស្រាយជាបន្ទាន់ព្រមទាំងបានប្រកាសដំណឹងល្អរបស់សម្តេចដែលបានអនុញាតិឱ្យពួកគាត់ចូលលក់ដូរដូចដើមវិញចាប់ពីថ្ងៃប្រកាសនេះតទៅ ដើម្បីលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃ និងចូលរួម កាត់បន្ថយភាពក្រីក្រដល់ពលរដ្ឋយើងផងដែរ។

អាជីវករទាំងអស់បានថ្លែងអំណរគុណដល់សម្តេចតេជោដ៏ខ្ពង់ខ្ពស់បំផុត តាមរយៈឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ជួយអន្តរាគមន៍ឱ្យអាជីវករយើងខ្ញុំបានចូលលក់ដូរវិញ និងសូមបួងសួង ដល់វត្ថុសក្តិសិទ្ធក្នុងលោកជួយបីបាច់ថែរក្សាសម្តេចនិងក្រុមគ្រួសារមានសុខភាពល្អ កម្លាំងមាំមួន នៅជាម្លប់ដ៏ត្រជាក់ បន្តដឹកនាំប្រទេសជាតិឈានទៅរកសុខសន្តិភាពយូរអង្វែង និងមានការអភិវឌ្ឍន៍ ការរីកម្រើនតទៅ។

អត្ថបទទាក់ទង