រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីសម្ពោធការតាំងពិព័ណ៌ពាណិជ្ជកម្ម អបអរសាទរពិធីបុណ្យអុំទូក និងបណ្តែតប្រទីប ឆ្នាំ២០១៩ ខួបលើកទី១៩ នៅក្រុងបាត់ដំបង

  • 2.5ពាន់
  • ដោយ Sotheavy

យប់ថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធកម្ពុជា ខេត្តបាត់ដំបង បានអញ្ជើញក្នុងពិធីសម្ពោធការតាំងពិព័ណ៌ពាណិជ្ជកម្ម អបអរសាទរពិធីបុណ្យអុំទូក និងបណ្តែតប្រទីប ឆ្នាំ២០១៩ ខួបលើកទី១៩ នៅបរិវេណសួននាគរបាញ់ទឹក ក្រុងបាត់ដំបង នៅក្នុងពិធីនេះមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត យុវជន សសយក យុវជនកាកបាទក្រហមកម្ពុជាខេត្ត និងបងប្អូនប្រជាពលរដ្ឋជាច្រើនអញ្ជើញចូលរួម ។

លោក គឹម ហួត ប្រធាមន្ទីរពាណិជ្ជកម្មខេត្ត បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១៩ នេះ មានការដាក់ផលិតផលជាច្រើន ដែលរួមមានទាំងផលិតផលក្នុងខេត្ត និងក្រៅខេត្ត រហូតប្រមាណជាង ៣០០ ស្តង់ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន និងសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្រជាមួយរដ្ឋបាលខេត្ត ក្នុងការរៀបចំការតាំងពិព័ណ៌ពាណិជ្ជកម្ម ការប្រគុំតន្ត្រី ក្នុងពិធីបុណ្យអុំទូក និងបណ្តែតប្រទីប ឆ្នាំ២០១៩ និងព្រឹត្តិការណ៍នានាក្នុងរយៈពេលកន្លងមក ក៏ជាពេលនេះប្រកបដោយភាពឧឡារិកអធិកអធម និងទទួលលទ្ធផលជាផ្លែផ្កាគួរឲ្យគត់សំគាល់ ។

ឯកឧត្តម បានបន្តទៀតថា បានបន្តៀតថា ព្រឹត្តិការណ៍នេះក្លាយទៅជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សប្បាយរីករាយ និងបានបង្ហាញពីភាពជាដៃគូដ៏ល្អរវាងរដ្ឋ និងឯកជន ក្នុងការចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ដែលធ្វើឱ្យខេត្តបាត់ដំបង មានការរីកចម្រើនគួរឱ្យកត់សំគាល់ពីមួយថ្ងៃទៅមួយថ្ងៃ។

សូមជម្រាបដែរថា នៅក្នុងនេះក៌មានច្រៀងចំរៀងពង្សាវតាខ្មែរ ព្រមទាំងមានការសម្តែងរបាំជូនពរ របាំកាច់ពោត និងមានការជូនខិតថ្លែងអំណរគុណដល់ក្រុមហ៊ុន និងសប្បុរសជនក្នុងពិធីនរះផងដែរ ។

អត្ថបទទាក់ទង