រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយកីឡាករទូក សសយក និងពិធីបើកការតាំងពិព័ណ៌បង្ហាញផលិតផល សកម្មភាពការងាររបស់ សសយក ទាំង១៤ ក្រុង ស្រុក

  • 3.2ពាន់
  • ដោយ Sotheavy

ថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធកម្ពុជា ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយកីឡាករទូក និងពិធីបើកការតាំងពិព័ណ៌បង្ហាញផលិតផល និងសកម្មភាពការងាររបស់ សសយក ទាំង១៤ ក្រុង ស្រុក នៅក្នុងពិធីនេះមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត យុវជន សសយក យុវជនកាកបាទក្រហមកម្ពុជាខេត្ត និងបងប្អូនប្រជាពលរដ្ឋជាច្រើនអញ្ជើញចូលរួម ។

បន្ទាប់ពីឯកឧត្តម ស រដ្ឋា បានធ្វើការសំណេះសំណាលជាមួយកីឡាករទូក និងសមាជិក សមាជិក សសយក ក្រុង ស្រុក រួចមក ឯឧត្តម ងួន រតន អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ប្រធាន សសយក ខេត្ត ដែលតែងតែចូលរួមបង្កើតកម្មវិធីសប្បាយដល់ប្អូនៗយុវជន និងបានចូលរួមចំណែកក្នុងកិច្ចការសង្គមកន្លងមក។

សូមជម្រាបជូនផងដែរ ឯកឧត្តម ស រដ្ឋា បានប្រគល់ខោអាវ និងសម្ភារៈមួយចំនួនជូនដល់កីឡាករទូក យុវជនបាត់ដំបងសជ័យបារមីគង្គារ ផងដដែរ ។

ក្នុងឱកាសនេះ ឯកឧត្តម លោកជំទាវ លោក លោកស្រីបានអញ្ជើញពិនិត្យមើលការដាក់តាំងផលិតផលរបស់ សសយក ទាំង ១៤ ក្រុង ស្រុក ដែលដាក់តាំងតាមបណ្តាស្តង់នីមួយៗ៕

អត្ថបទទាក់ទង