រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សម្តេចក្រឡាហោម អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគបាល ជំនាន់ទី១៣ លើកទី៣ នៅសាលានគបាលជាតិភូមិភាគទី៥ ខេត្តបាត់ដំបង

  • 1.3ពាន់
  • ដោយ Sotheavy

ថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គវបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៣ លើកទី៣ និងការប្រកាសតាំងស៊ុប ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៅសាលានគបាលជាតិភូមិ៥ ខេត្តបាត់ដំបង ដែលមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលភិបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីនគរបាលជាច្រើនរូប។

បន្ទាប់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិតសភានគរបាលកម្ពុជា បានអានសុន្ទរកថាស្វាគមន៍រួចមក លោកឧត្តមសេនីយ៍ទោ ប៉ិច វ៉ាន់ នាយកសាលានគរបាលជាតិភូមិភាគ៥ បាអានរបាយការណ៍សង្ខេបអំពីលទ្ធផលនៃកាការបណ្តុះបណ្តាល សិស្សនគរបាលជ័យលាភីសរុបចំនួន ២៨៩ នាក់ ដែលត្រូវទទួលបានវិញ្ញាបនបត្រ និងប្រកាសតាំងស៊ុបក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ។

លោក ប៉ិច វ៉ាន់ បានបន្តទៀតថាវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលនេះ បានតម្រូវឱ្យសិស្សនគរបាលសិក្សាចំនួន ២១ មុខវិជ្ជា ស្មើនឹង ៧៩០ ម៉ោង ដោយផ្តោតទៅលើចំណេះដឹងជំនាញវិជ្ជាជីវៈនគរបាលជាមូលដ្ឋាន យុទ្ធីវិធីនគរបាល ក្បាច់គុន លំហាត់របៀប ក្រមសីលធម៌វិជ្ជាជីវៈ វិន័យកងកម្លាំង ការពង្រឹងកាយសម្បទា និងរបៀបរបបបំពេញការងាររបស់កម្លាំង ដោយមានការសិក្សាក្នុងថ្នាក់ ការសិក្សាប្រតិបត្តិក្រៅថ្នាក់ និងមានការចុះកម្មសិក្សាផងដែរ ។

សម្តេចក្រឡោហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងកោតសសើរចំពោះការខិតខំប្រឹងប្រែងរបស់បណ្ឌិតសភានគរបាលកម្ពុជា សាលានគរបាលជាតិភូមិភាគ៥ និងភូមិភាគ៦ ដែលបានបំពេញភារកិច្ចប្រកបដោយជោគជ៏យតាមផែនការកំណត់ និងបាផ្តាំផ្ញើដល់មន្ត្រីនគរបាលជាតិភូមិ៥ និងភូមិភាគ៦ ឱ្យខិតខំប្រឹងប្រែងអភិវឌ្ឍសាលរៀនបន្តទៀត និងផ្តល់អនុសាសន៍ដល់សិស្សនគរបាលជ័យលាភីទាំងអស់ត្រូវយកចំណេះដឹង ជំនាញ ទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាព និងសង្គមជាតិ ដោយស្មារតីទទួលខុសត្រូវខ្ពស់លើការងារ។

ថ្លែងនៅក្នុងពិធីនេះ សម្តេចក្រឡាហោម បានឧបត្ថម្ភ អគារចំនួន ១ ខ្នង ផ្លូវបេតុងចំនួន ១ ខ្សែ និងរថយន្តសង្គ្រោះចំនួន ៥ គ្រឿងបន្ថែមទៀត។

អត្ថបទទាក់ទង