រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ និងគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យផ្លូវជាតិលេខ៥ វាងក្រុងបាត់ដំបង

  • 3.5ពាន់
  • ដោយ Sotheavy

ថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ចូលរួមពិនិត្យផ្លូវជាតិលេខ៥ វៀងក្រុងបាត់ដំបង ជាមួយគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ដែលដឹកនាំដោយ លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ និងជាប្រធានប្រតិបត្តិគម្រោង ដោយមានការអញ្ជើញចូលរួមពីលោក ចាន់ សំបូរ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ងួន រតនៈ បានណែនាំជំរុញដល់ក្រុមការងារបន្តខិតខំដោះស្រាយផលប៉ះពាល់ជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីពន្លឿនការអនុវត្តគម្រោងផងដែរ។

សូមជម្រាបជូនថាការអនុវត្តគម្រោងផ្លូវជាតិលេខ៥ មានបងប្អូនប្រជាពលរដ្ឋចំនួនប្រមាណជាង ២ ពាន់គ្រួសារ ដែលរងផលប៉ះពាល់ ដោយផ្លូវវៀងក្រុងបាត់ដំបង ដោយផ្លូវវាងក្រុងបាត់ដំបងមានប្រវែងប្រមាណ ២៣ គីឡូម៉ែត្រ ដែលមានបងប្អូនប្រជាពលរដ្ឋប្រមាណជាង ៥០០ គ្រួសារ ដែលរងផលប៉ះពាល់ និងបានធ្វើការដោះស្រាយបញ្ចប់រួចរាល់ចំនួនប្រមាណជាង ៤០០ គ្រួសារ ហើយនៅសល់កំពុងធ្វើការដោះស្រាយបន្តចំនួន ១២ គ្រួសារទៀត ដែលស្ថិតនៅក្រុងបាត់ដំបងចំនួន ៥ គ្រួសារ និងនៅស្រុកសង្កែចំនួន ៧ គ្រួសារផងដែរ។

អត្ថបទទាក់ទង