រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ចុះពិនិត្យទីតាំងការរៀបចំសោភណ្ឌភាព និងសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋមកទស្សនាកំសាន្តក្នុងពិធីបុណ្យអុំទូកខេត្តនាពេលឆាប់ៗខាងមុខនេះ

  • 1.9ពាន់
  • ដោយ Sotheavy

ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យទីតាំងការរៀបចំសោភណ្ឌ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួមទស្សនាពិធីបុណ្យអុំទូកប្រដែតប្រទីប ដែលរដ្ឋបាលខេត្តបានរៀបចំជារៀងរាល់ឆ្នាំ នាពេលចេញព្រះវស្សានាពេលខាងមុខឆាប់ៗនេះ ។ នៅក្នុងចុះពិនិត្យទីតាំងការរៀបចំសោភណ្ឌ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព មានការអញ្ជើញចូលរួមពី លោក ចាន់ សំបូរ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោក ផេង សិទ្ធី អភិបាល នៃគណៈអភិបាលក្រុងបាត់ដំបង។

ឯកឧត្តម ងួន រតនៈ បានណែនាំដល់រដ្ឋបាលក្រុង និងក្រុមការងាររៀបចំពិធីបុណ្យអុំទូកខេត្ត រក្សាទុកនៅកន្លែងសម្រាប់អ្នកថ្មើរជើងជូនបងប្អូនប្រជាពលរដ្ឋមកទស្សនាការប្រណាំងទូកក្នុងខេត្ត ។

សូមជម្រាបជូនផងដែរ រដ្ឋបាលខេត្តបាត់ដំបង បានតៀមរៀបចំពិធីអុំទូកខេត្ត ដែលមានរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០១៩ នៅដងស្ទឹងសង្កែ ក្រុងបាត់ដំបង ដែលមានការរៀបចំប្រគុំតន្ត្រី និងដាក់តាំងនូវផលិតផលខ្មែរ-ថៃ ជាច្រើន នៅក្នុងពិធីបុណ្យទូកនេះផងដែរ៕

អត្ថបទទាក់ទង