រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

អគារបឋមសិក្សា ១ ខ្នង ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ក្រោមអធិបតីភាព លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង

  • 1.1ពាន់
  • ដោយ Sotheavy

ថ្ងៃច័ន្ទ ៩កើត ខែតុលា ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០១៩ លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធអគារសិក្សាថ្មី ០១ ខ្នង នៅសាលាបឋមសិក្សាវត្តលៀប ដែលស្ថិតក្នុងភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងខេត្តបាត់ដំបង ខេត្តបាត់ដំបង ដែលមានអញ្ជើញចូលរួមលោកប្រធានមន្ទីរ អង្គភាព អភិបាលរងក្រុង ចៅសង្កាត់ មេភូមិ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សជាច្រើនរូបទៀត ។

លោក អ៊ុយ សុធាវី បានថ្លែងថាទម្រាំតែមានថ្ងៃនេះ វិស័យអប់រំសិក្សានៅកម្ពុជា បានឆ្លងកាត់នូវការលំបាកពុះពារឧបសគ្គក្នុងការស្តាឡើងវិញពីគំនរផេះផង់ បាតដៃទទេ ក្នុងនេះហេដ្ឋារចនា សម្ព័ន្ធនៃវិស័យអប់រំបានទទួលរងខ្ទេចខ្ទាំទាំងស្រុង។

លោកបានបន្តទៀតថា ការកែលម្អ និងការអភិវឌ្ឍនូវវិស័យនេះ គឺបានមកពីការលះបង់ និងពីការខិតខំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ទើបប្រទេសជាតិមានសុខសន្តិភាពពេញលេញ ហើយយើងមានឱកាសក្នុងការអភិវឌ្ឍនូវវិស័យអប់រំ ដើម្បីកសាងនូវធនធានមនុស្សដ៏ពិតប្រាកដ និងជាមូលធននៅក្នុងការអភិវឌ្ឍន៍ប្រទេសជាតិយើង និងខេត្តយើងឲ្យមានការរីកចម្រើនទៀត ដោយបានដាក់ចេញនូវគោលនយោបាយវិស័យអប់រំសម្រាប់ឆ្នាំ២០១៩-២០២៥គឺ "នយោយសុខុមាលភាពការសិក្សា" របស់ រាជរដ្ឋាភិបាលកម្ពុជាកន្លងមក។

សូមបញ្ជាក់បន្ថែមថា អគារសិក្សា ១ ខ្នង ស្មើនឹង ១២ បន្ទប់ ព្រមទាំងបានបំពាក់នូវបង្គន់អនាម័យនៅតាមបន្ទប់នីមួយៗ ដែលចំណាយថវិកាប្រមាណជាង ៤ ម៉ឺនដុល្លារផងដែរ៕

អត្ថបទទាក់ទង