រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង ចុះពិនិត្យមើលភូមិសាស្ត្រមូលដ្ឋានភូមិឃុំមួយចំនួនក្នុងស្រុកសំពៅលូន ដើម្បីឆ្លើយតបពីតម្រូវការជាក់ស្តែងរបស់ពលរដ្ឋ

  • 1.2ពាន់
  • ដោយ Sotheavy

ថ្ងៃសៅរ៍ ៧កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ០៥ ខែតុលា ឆ្នាំ២០១៩ លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុមសន្តិភាព ស្រុកសំពៅលូន និងជាតំណាង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន ទាំងមេភូមិទាំងមេឃុំ និងអាជ្ញាធរស្រុកខាង ចុះទៅពិនិត្យ ពីទិដ្ឋភាពនិងស្ថានភាពផ្លូវជាក់ស្ដែង  ក្នុងភូមិសាស្រ្តមួយចំនួនរបស់ស្រុក ដេីម្បីសិក្សារកដំណោះស្រាយឆ្លេីយតបទៅនឹងសំណូមពរចាំបាច់មួយចំនួនដែលជាអាទិភាព ដែលបងប្អូនប្រជាពលរដ្ឌនៅទីនោះ បានសំណូមពរ និងលើកឡើងនៅក្នុងអង្គវេទិកាសាធារណៈ នាពេលកន្លងមក។

បន្ទាប់ពីក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានបានរៀបចំអង្គវេទិការ សាធារណៈកន្លងមក បងប្អូនប្រជាពលរដ្ឋបានលើកឡើងជាកង្វល់បន្ទាន់នៅក្នុងអង្គវេទិកាសាធារណៈ ជុំទី១ឆ្នាំ២០១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន រួមមានដូចជា៖ពីបញ្ហាផ្លូវ,បញ្ហាតម្រូវការសាលារៀន, និងកង្វះអណ្តូងស្នប់សំរាប់ប្រើប្រាស់ហូបចុករដូវប្រាំងជាដើម។

លោក អ៊ុយ សុធាវី បានចុះពិនិត្យនូវទីតាំងមួយកន្លែង ដែលអាជ្ញាធរមូលដ្ឋានគ្រោងនឹងសាងសង់សាលារៀនទីនោះ ដែលស្ថិតក្នុងភូមិអូរកណ្តោល ឃុំសន្តិភាព (ចំណុច១៥កញ្ញា) ហើយ ដីធ្លីដែលគ្រោងសាងសង់នោះគឺជាដីកម្មសិទ្ធិស្របច្បាប់ និងការលះបង់បរិច្ចាគពី ឯកឧត្តម នី កន ផ្ទាល់តែម្តង។

ពីមុនមកលោកអភិបាលរងខេត្តបាត់ដំបង ធ្លាប់បានសន្យាជាមួយប្រជាពលរដ្ឋនៅក្នុងឃុំសន្តិភាព ស្រុកសំពៅលូន និងទទួលយកបញ្ហាប្រឈមនានា ជាពិសេសសាលារៀន អណ្តូងទឹក ដើម្បីរកដំណោះស្រាយសមស្របឆ្លើយតបជូនបងប្អូន និងជាប្រយោជន៍សាធារណៈទូទៅនៅក្នុងមូលដ្ឋានផ្ទាល់ និងដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃបងប្អូនដែលកំពុងតែរស់នៅទី នេះផ្ទាល់ផងដែរ ៕

អត្ថបទទាក់ទង