រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

អភិបាលខេត្តបាត់ដំបង នាំយកថវិកាសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ជិត៤ម៉ឺនដុល្លារ ជូនដល់វត្តចំនួន៣នៃខេត្តបាត់ដំបង ដើម្បីរួមចំណែកក្នុងការទូទាត់ចំណាយផ្សេងៗ

  • 1.2ពាន់
  • ដោយ SokMean

ព្រឹកថ្ងៃសៅរ៍ ៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ​ ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ប្រគល់ថវិកាចំនួន ៣៧. ៦៤០ ដុល្លា ដែលអំណាយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ដើម្បីឆ្លើយតបពីសំណូមពរ និងតម្រូវការចាំបាច់របស់ព្រះគ្រូចៅអធិការវត្ត គណៈកម្មការ អាចារ្យវត្ត នៅស្រុកចំនួន៣ កន្លងមក ក្នុងនោះមានស្រុកសង្កែ ស្រុកភ្នំព្រឹក និងស្រុកបវេលរបស់ខេត្តបាត់ដំបងកន្លងមក នៅក្នុងឱកាសដែលសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្ត តាមបណ្តាស្រុកខាងលើ និងបានប្រគល់ថវិកាតាមរយៈឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅវេលាព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

ឯកឧត្តម ងួន រតនៈ បាននាំយកបច្ច័យផ្ទាល់ខ្លួនរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងលោកជំទាវ ចំនួន ៣៧,៦៤០ដុល្លារ ដើម្បីប្រគល់ជូនដោយផ្ទាល់ដៃដល់អាជ្ញាធរ តំណាងគណៈកម្មការ អាចារ្យវត្ត ក្នុងស្រុកនីមួយៗក្នុងនោះមាន៖ ព្រះវិហារ វត្តពោធិមច្ឆារាម ហៅវត្តស្ខ្លខ្លាញ់ ក្នុងស្រុកបវេល បច្ច័យចំនួន១ម៉ឺនដុល្លារ។ ព្រះវិហារ វត្តជម្ពូវ័ន្តអង្អែម ហៅវត្តផ្លូវប្រាំ ក្នុងស្រុកភ្នំព្រឹក បច្ច័យចំនួន៩,៦០០ដុល្លារ។ ព្រះវិហារវត្តភន្ទនារាម ហៅវត្តទួលពង្រ ក្នុងស្រុកសង្កែ បច្ច័យចំនួន៨,០៤០ដុល្លារ និងឧប ដ្ឋានសាលាវត្តបាឡាត់ ក្នុងស្រុកសង្កែ នូវបច្ច័យចំនួន១ម៉ឺនដុល្លារ ផងដែរ។

ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង និងជំនួសមុខឲ្យអាជ្ញាធរស្រុក ព្រះសង្ឃ និងគណៈកម្មការ អាចារ្យវត្ត ទាំងអស់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានសម្តែងនូវការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបរិច្ចាគនូវធនធានថវិកាបច្ច័យផ្ទាល់ខ្លួនរបស់សម្តេច និងលោកជំទាវ ក្នុងការកសាងនូវសមិទ្ធផលនានាក្នុងខេត្ត ជាពិសេស ថ្ងៃនេះសម្តេចបានផ្តល់ថវិកាជិត៤ម៉ឺនដុល្លារ ក្នុងការចេញសងថ្លៃជំពាក់ជាង និងទូទាត់ការខ្វះខាតក្នុងការកសាងសមិទ្ធផលនៅតាមបណ្តាវត្តខាងលើ និងសូមបួងដល់វត្ថុស័ក្តិសិទ្ធតាមថែរក្សាសម្តេច និងលោកជំទាវឲ្យជួបតែពុទ្ធពរ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឡើយ៕ 

អត្ថបទទាក់ទង