រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញចូលរួមប្រគល់ផ្ទះដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគល់ជូនអតីតយុទ្ធជនចំនួន ០៤ខ្នង នៅក្រុងបាត់ដំបង ០២ខ្នង, ស្រុកមោងឫស្សី ០១ខ្នង និងស្រុកថ្មគោល ០១ខ្នង ។

  • 2.0ពាន់
  • ដោយ Admin

ថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០៨:២០នាទី ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានកិត្តិយស ស.អ.ក ខេត្ត, លោកឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ជាប្រធាន ស.អ.ក ខេត្ត, ឯកឧត្តម អស់លោក អនុប្រធាន ស.អ.ក ខេត្ត, និងលោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អស់លោក សមាជិក គណៈកម្មាធិការ ស.អ.ក ខេត្ត, លោកអភិបាល នៃគណៈអភិបាលក្រុង ប្រធានកិត្តិយស ស.អ.ក ក្រុង, លោកប្រធាន អនុប្រធាន ស.អ.ក ក្រុង/ស្រុក, ក្រុមការងារ ស.អ.ក ខេត្ត/ក្រុង, លោកប្រធានកិត្តិយសសាខាសង្កាត់/ឃុំ, លោកប្រធានសាខាសង្កាត់/ឃុំ និងអាជ្ញាធរដែនដី សរុបចំនួន ៥៦នាក់ អញ្ជើញជាអធិបតីក្នុងពិធី ប្រគល់ផ្ទះចំនួន ០៤ខ្នង ស្ថិតនៅក្រុងបាត់ដំបង ០២ខ្នង, ស្រុកមោងឫស្សី ០១ខ្នង និងស្រុកថ្មគោល ០១ខ្នង ។ ផ្ទះចំនួន ០៤ខ្នងនេះ គឺខ្នងផ្ទះទី១៤៩, ទី១៥០, ទី១៥១ និងទី១៥២ ក្នុងចំណោមផ្ទះទាំង ១៥២ខ្នង របស់សមាគម អតីតយុទ្ធកម្ពុជា ខេត្តបាត់ដំបង ធ្វើអំពីឈើប្រក់ស័ង្កសី រៀបការ៉ូបាត និងរៀបជញ្ជាំងឥដ្ឋកំពស់ ០១ម៉ែត្រ ជាអំណោចដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនអតីតយុទ្ធជនចំនួន ០៤គ្រួសារ ដែលមានជីវភាពទីទ័លក្រ គ្មានទីជំរកសមរម្យ៖

១.ឈ្មោះ រើន សុផាត អត្តលេខ HA87000830 ជាជនពិការ ភេទប្រុស អាយុ ៥៤ឆ្នាំ ទទួលបានផ្ទះទំហំ (៤ម៉ែត្រx៦ម៉ែត្រ) តសំយ៉ាបក្រោយ ទំហំ (៣ម៉ែត្រx២.៥ម៉ែត្រ) ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២.ឈ្មោះ មាឃ វីនី អត្តលេខ RA11001667 ជានិវត្តជន ភេទស្រី អាយុ ៦៥ឆ្នាំ ទទួលបានផ្ទះទំហំ (៤ម៉ែត្រx៦ម៉ែត្រ) តសំយ៉ាបក្រោយ ទំហំ (៣ម៉ែត្រx២.៥ម៉ែត្រ) ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៣.ឈ្មោះ វ៉ន រ៉េត អត្តលេខ SC86000256 ជាគ្រួសារពលី ភេទស្រី អាយុ ៥៧ឆ្នាំ ទទួលបានផ្ទះទំហំ (៤ម៉ែត្រx៦ម៉ែត្រ) តសំយ៉ាបក្រោយ ទំហំ (៣ម៉ែត្រx២.៥ម៉ែត្រ) ស្ថិតនៅភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
៤.ឈ្មោះ គុយ ពឿន អត្តលេខ HA81000068 ជាជនពិការ ភេទប្រុស អាយុ ៦៩ឆ្នាំ ទទួលបានផ្ទះទំហំ (៤ម៉ែត្រx៦ម៉ែត្រ) តសំយ៉ាបក្រោយ ទំហំ (៣ម៉ែត្រx២.៥ម៉ែត្រ) ស្ថិតនៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

កម្មវិធីនេះម្ចាស់ផ្ទះទទួលបានគ្រឿងឧបភោគ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុង១នាក់រួមមាន៖ ថវិកា ២០០,០០០រៀល,គ្រែ ០១, អង្ករចំនួន ១០០គីឡូក្រោម, ទឹកត្រី១យួរ, ទឹកស៊ីអីវ ១យួរ, ត្រីខ ០១យួរ, ឆ្នាំង ចាន មុង ០១, ភួយ ០១, កន្ទេល ០១ ដោយឡែកអតីតយុទ្ធជនរស់នៅក្បែរខាង ដែលបានចូលរួមអបអរសាទរ ចំនួន ២០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល និងសារុង ០១, លោកប្រធាន ស.អ.ក ក្រុងបាត់ដំបង, ស្រុកមោងឫស្សី និងស្រុកថ្មគោល ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០០,០០០រៀល សម្រាប់ធ្វើមធ្យោបាយនាំអតីតយុទ្ធជន មកចូលរួម ក្នុងនោះដែរ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ប្រធានកិត្តិយស ស.អ.ក ខេត្ត បានឧបត្ថម្ភបន្ថែម ដល់ម្ចាស់ផ្ទះក្នុង១នាក់ ទទួលបានថវិកា ២០០,០០០រៀល, លោក នួន សាន ព្រះរាជអាជ្ញាខេត្តបាត់ដំបង បានឧបត្ថម្ភផ្ទះ ០១ខ្នង ស្មើនឹងថវិកា ៣,០០០ដុល្លា (បីពាន់ដុល្លា) សម្រាប់ជួយដល់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង ។

ឯកឧត្តម អធិបតី បានសំណេះសំណាលជាមួយអតីតយុទ្ធជន និងម្ចាស់ផ្ទះថ្មីដែលត្រូវប្រគល់ជូននាពេលនេះ ហើយបានពាំនាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ផងដែរ ។

ពិធីប្រគល់ផ្ទះនេះ ធ្វើរួមនៅផ្ទះអតីតយុទ្ធជន ឈ្មោះ រើន សុផាត ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ប្រភព :សមាគមអតីតយុទ្ធកម្ពុជា ខេត្តបាត់ដំបង

អត្ថបទទាក់ទង