រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំមន្ត្រីរាជការអញ្ជើញចូលរួមបុណ្យសពយុវជន ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់បាក់ដីសង្កត់ នៅស្រុកសំឡូត

  • 1.1ពាន់
  • ដោយ Admin

ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ អាជ្ញាធរស្រុកសំឡូត បានអញ្ជើញចូលរួមរំលែកទុក្ខ ក្នុងពិធីបុណ្យសព យុវជនឈ្មោះ ផាន់ រី អាយុ២០ឆ្នាំ ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ដោយសារដីបាក់សង្កត់ក្នុងពេលដែលកំពុងមានភ្លៀងធ្លាក់ខ្លាំងលើភ្នំក្នុងទឹកដីថៃកន្លងមកនេះ ដែលពិធីបុណ្យធ្វើឡើងនៅភូមិអូរត្រែង ឃុំតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។

ក្នុងនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានចូលរួមរំលែកទុក្ខ និងសោកស្តាយ ព្រមទាំងបាននាំយកថវិការបស់រដ្ឋបាលខេត្ត ចំនួន២,០០០,០០០រៀល ថវិកាសាខាកាកបាទក្រហមខេត្ត ៥០០,០០០រៀល និងថវិការបស់រដ្ឋបាលស្រុកចំនួន ៣០០,០០០រៀល ព្រមទាំងសំភារៈមួយចំនួនទៀតជូនដល់ក្រុមគ្រួសារសព ។

អត្ថបទទាក់ទង