ព្រឹកថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតន: អភិបាល នៃគណ:អភិបាលខេត្តបាតដំបង និងលោកជំទាវ ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្រ្តីរាជការសាលាខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្តកងកម្លាំងទាំង៣ប្រភេទ បានអញ្ញើញចូលរួមបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តគិរីសាលវ័ន្ត ហៅវត្តភ្នំស្លឹក ស្ថិតនៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង ។
ក្នុងបុណ្យកាន់បិណ្ឌវេនទី៧ នេះ ឯកឧត្តម អភិបាលនៃគណ:អភិបាលខេត្ត បានប្រគេនបច្ច័យដែលបានពីឯកឧត្តមផ្ទាល់ ព្រមទាំងអ្នកចូលរួម ចំនួន៨,០០០,០០០ រៀល ដល់ព្រះចៅអធិការវត្តសម្រាប់ទុកប្រើប្រាស់ទៅតាមតម្រូវការ។