នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលាខេត្តបាត់ដំបង
លោក ឆាយ ម៉ាទីណាល់ នាយករដ្ឋបាលសាលាខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅបន្តការងារសម្រាប់អនុវត្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តបាត់ដំបង ។
នៅកិច្ចពិភាក្សានេះមានការបែបចែកក្រុមទទួលខុសត្រូវក្នុងការរៀបចំពិធីបិទ-ពិធីបើកអង្គសន្និបាត និងក្រុមសម្របសម្រួល ដើម្បីធ្វើបទអន្តរាគមន៍ អំពីបញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៩ ។
សូមបញ្ចាក់ថារដ្ឋបាលខេត្តបាត់ដំបងគ្រោងរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅបន្តការងារសម្រាប់អនុវត្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
កិច្ចប្រជុំពិភាក្សាមានអញ្ជើញចូលរួម លោក លោកស្រី នាយករងរដ្ឋបាលសាលាខេត្ត លោក នាយកទីចាត់ការ លោកប្រធានអង្គភាព និងអស់លោក លោកស្រី ពាកព័ន្ធមួយចំនួន ។