រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈអភិបាលខេត្តបាត់ដំបងនិងសាខាកាកបាទក្រហមខេត្តចុះសួរសុខទុក្ខនិងនាំយកអំណោយជូនដល់ជនរងគ្រោះដោយសារបាក់ដីសង្កត់ក្នុងពេលដែលកំពុងមានភ្លៀងធ្លាក់ខ្លាំងនៅលើភ្នំក្នុងស្រុកសំឡូត

  • 1.6ពាន់
  • ដោយ Admin

ថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតន: នៃគណ: អភិបាលខេត្ត និងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តបាត់ដំបងនិងប្រតិភូអមដំណើរ
បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយជូនដល់ជនរងគ្រោះដោយសារបាក់ដីសង្កត់ក្នុងពេលដែលកំពុងមានភ្លៀងធ្លាក់ខ្លាំងនៅលើភ្នំក្នុងស្រុកសំឡូត ខេត្តបាត់ដំបងកន្លងទៅ។

សូមជម្រាបជូនថាបន្ទាប់ពីកម្លាំងចម្រុះបានចុះរុករកខ្លួនជនរងគ្រោះដែលបានបាត់ខ្លួនចំនួន២នាក់ហើយបានរកឃើញម្នាក់មុនគេមានឈ្មោះ ទ្រឹង កុសល ភេទប្រុស អាយុវ២៦ ឆ្នាំ រស់នៅភូមិអូរត្រែង ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង រងគ្រោះដោយសារដីបាក់សង្កត់ក្នុងពេលដែលកំពុងមានភ្លៀងធ្លាក់ខ្លាំងលើភ្នំកាលពីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៩ រួចដឹកយកមកសង្គ្រោះបន្ទាន់និងបានសម្រាកព្យាបាលនៅកមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ លុះដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងចម្រុះបានរកឃើញជនរងគ្រោះម្នាក់ទៀតមានឈ្មោះឆាងកុយ ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅស្រុកសំឡូតជាមួយគ្នា រងរបួសធ្ងន់ ត្រូវបានដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់។

ឯកឧត្តម ងួន រតន: អភិបាលនៃគណ: អភិបាលខេត្តនិងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តបាត់ដំបង និងប្រតិភូអមដំណើរ នៅក្នុងឱកាសនោះឯកឧត្តម ងួន ​រតនៈ​ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ ចំពោះលោក​ទ្រឹង កុសល និងសូមផ្តាំផ្ញើឱ្យថែទាំអ្នកជំងឺឱ្យបានល្អ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងជូនពរឆាប់បានជាសះស្បើយឡើងវិញ។

អំណោយដែលបានផ្តល់ជូនរួមមាន ៖ ទឹកបរិសុទវីឃែរ ចំនួន២កេស មី១កេស មុង១ភួយ១ក្រមា១សារុង១អាវយឺត២ និងថវិកាម្នាក់ ១លានរៀល ពីរដ្ឋបាលខេត្ត៕ ដោយឡែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅជិតខាង និងគ្រូពេទ្យប្រចាំការទទួលបានទឹកបរិសុទ្ធវីឃែរ​ចំនួន១យួ​ (៦ដប) ​ក្រមា១ និងថវិកាមួយចំនួនផងដែរ។

ជាមួយគ្នានេះ លោក ទឹ្រង កុសល និងលោក ឆាយ កុយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទ​ក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរសុខទុក្ខដល់ប្រជាពល​រដ្ឋដែលមានទុក្ខលំបាក មានជំងឺ បានយកចិត្តទុកដាក់ដោយមិន រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមជូនពរសម្ដេចឲ្យជួបតែសេចក្ដីសុខ និងពុទ្ធពរទាំង៤​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង